卫生部部长秦拉强调患者安全是医疗服务核心
分类政策
事件时间2026-08-25 14:00
地点金边
来源柬埔寨卫生部
发布时间2026/08/25 19:15
详情描述
2026年8月25日下午2时,柬埔寨卫生部部长秦拉主持召开了第129次领导与创新会议。此次会议通过视频会议系统举行,共有3056名各级卫生官员参加。
秦拉在会上通报了卫生中心服务的反馈情况,并对各卫生中心提升服务质量的承诺表示认可。他特别强调,医疗服务提供者必须将患者安全放在首位,在诊疗及转诊过程中,需严格遵循专业技术标准,确保医疗行为的准确性与安全性。此外,针对当前形势,秦拉要求卫生部门密切关注水位上涨及登革热疫情,做好相关应对工作。
在会议专题讲座中,秦拉提出医疗服务过程中存在不确定性,医疗人员应具备将不确定性转化为学习动力与研究契机的能力,通过不断探索寻求更具确定性的解决方案。
会议期间,暹粒省暹粒市卫生局下属的科克查克(Kok Chak)卫生中心分享了其作为2025年模范卫生中心的工作经验。该中心指出,其服务提升的关键在于领导层、员工及地方当局的共同意愿与主动性。通过改善服务态度、提供热情接待以及保持环境整洁,该中心逐步建立了民众的信任。
📋 简要摘要 ▸
卫生部部长秦拉在第129次领导与创新会议上强调,医疗服务提供者必须将患者安全放在首位,共有3056名医疗官员参加会议。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការរក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុតដែលអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់”
—
ថ្ងៃអង្គារ១២កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៥៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនអំពីពត៌មានត្រឡប់ជាវិជ្ជមានលើសេវាមណ្ឌលសុខភាព និងបានទទួលយកការប្តេជ្ញាចិត្តរបស់មណ្ឌលសុខភាព ក្នុងការបន្តធ្វើឱ្យការផ្តល់សេវាកាន់តែប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឺកពីស្ថានការណ៍ដែលត្រូវយកចិត្តទុកដាក់រួមមាន ទឹកជំនន់ដែលកំពុងហក់ឡើង ជំងឺគ្រុនឈាម ដែលមិនទាន់ថយចុះ និង ជំរុញឱ្យអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកជំងឺតាមរយៈការផ្តល់ការជួយព្យាបាល និងការបញ្ជូនឱ្យបានសមស្រប និងច្បាស់លាស់តាមជំនាញបច្ចេកទេស។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្តផ្តល់បឋកថាលើប្រធានបទ ការទទួលយកនូវភាពមិនប្រាកដប្រជា ដែលជាផ្នែកមួយក្នុងដំណើរ នៃការផ្តល់សេវា និង ត្រូវប្រើប្រាស់សមត្ថភាពក្នុងបំលែងភាពមិនច្បាស់លាស់ និងមន្ទិលសង្ស័យឱ្យក្លាយជាប្រភពថាមពលសម្រាប់សិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងរកដំណោះស្រាយដែលមានលក្ខណៈកាន់តែមានភាពប្រាកដប្រជា។
ជាមួយគ្នានេះ មណ្ឌលសុខភាពគោកចក ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានចែករំលែកវឌ្ឍនភាពរបស់មណ្ឌលសុខភាពក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូ នៅឆ្នាំ២០២៥។ បទបង្ហាញបានរំលេចពី កត្តាដែលនាំទៅរកភាពជោគជ័យដែលរួមមាន ការតាំងចិត្ត ឆន្ទៈ និងការផ្តួចផ្តើមគំនិតរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាដើម្បីកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋជាបណ្តើរៗតាមរយៈ ការផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ផ្តល់ភាពរស់រាយរាក់ទាក់ ភាពស្អាត ដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាព ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)