洪玛尼赴班迭棉吉省慰问受灾民众 关注民生保障










分类政务
事件时间2026-09-12
地点班迭棉吉省
来源公共职能信息
发布时间2026/09/13 15:42
详情描述
2026年9月12日下午,柬埔寨副总理兼公务员部大臣洪玛尼率领代表团前往班迭棉吉省,对安置在“等待村”的受灾民众进行慰问。随行人员包括农业、林业和渔业部部长兼班迭棉吉省政府工作组组长狄蒂那,以及班迭棉吉省省长乌拉特等相关官员。
洪玛尼在现场主持了“等待村”的正式挂牌仪式。随后,代表团深入安置点,逐户走访受灾家庭,并决定在村内留宿,以实地了解民众的生活现状、面临的挑战及当前迫切需求。
此次访问期间,洪玛尼及工作组通过“为等待村献爱心”活动筹集物资,向受灾民众发放了生活必需品及各类物资。洪玛尼表示,政府将持续关注民众的社会保障,确保不放弃任何一位公民,通过深入基层了解民情,落实政府对社会福利的保障政策。
📋 简要摘要 ▸
洪玛尼率团前往班迭棉吉省,慰问在“等待村”临时安置的受灾民众,并与农业部部长共同考察当地生活状况,强调政府不放弃任何一位公民的社会保障政策。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងស្នាក់នៅជាមួយប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីជីវភាពរស់នៅជាក់ស្តែង
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះបំពេញទស្សនកិច្ច សំណេះសំណាលសួរសុខទុក្ខ និងស្នាក់នៅផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅបណ្ដោះអាសន្នក្នុង «ភូមិរង់ចាំ» ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ដំណើរទស្សនកិច្ចនាឱកាសនេះ ក៏មានការអមដំណើរដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកស្លាកឈ្មោះជាផ្លូវការនៃ «ភូមិរង់ចាំ»។ ជាមួយគ្នានោះ ឯកឧត្តម និងគណៈប្រតិភូ ក៏បានចុះដើរសួរសុខទុក្ខតាមខ្នងផ្ទះនីមួយៗ និងបានសម្រេចចិត្តស្នាក់នៅក្នុងភូមិផ្ទាល់ ដើម្បីរួមរស់ ជជែកពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពរស់នៅ បញ្ហាប្រឈម សុខទុក្ខ ក៏ដូចជាតម្រូវការជាក់ស្តែងចំពោះមុខរបស់ប្រជាពលរដ្ឋ។
ក្រៅពីការចុះស្វែងយល់ពីជីវភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បាននាំយកនូវជំនួយឧបត្ថម្ភ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដែលទទួលបានពីការកៀរគរថវិកាក្នុងយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» មកចែកជូនដល់ដៃគ្រួសារប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់។
សកម្មភាពចុះជួយសង្គម និងការផ្សារភ្ជាប់ខ្លួនផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាលនាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ មិនបោះបង់ពលរដ្ឋណាម្នាក់ចោល និងជាការលើកទឹកចិត្តយ៉ាងធំធេងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ស្របតាមគោលនយោបាយ គិតគូរពីសុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។