柬埔寨政府启动全球基金第8轮援助联合融资计划

分类公共卫生
地点金边
来源柬埔寨卫生部
发布时间2026/09/10 13:28

详情描述

2026年9月9日周三上午,柬埔寨卫生部与经济财政部在金边召开会议,就全球基金第8轮援助周期的联合融资计划进行讨论。 此次会议由经济财政部国务秘书兼全球基金项目协调委员会主席奔提隆主持。卫生部国务秘书兼全球基金项目主任约桑巴率领卫生部代表团出席。内政部国务秘书翁苏提薇、经济财政部副国务秘书春森里、国家艾滋病管理局副主席提帕拉以及相关部门官员参加会议。 会议旨在讨论柬埔寨政府为全球基金第8轮援助周期提供的联合融资承诺。该援助周期为期3年,涵盖2027年至2029年。会议重点审查了针对艾滋病、结核病和疟疾防控的国家项目预算计划,并评估了相关优先活动及配套资金需求,以确保联合融资方案符合全球基金的各项条件与要求,并满足各国家中心的项目执行需求。
📋 简要摘要 ▸
柬埔寨卫生部与经济财政部召开会议,讨论为全球基金第8轮援助周期(2027-2029年)提供联合融资,以支持抗击艾滋病、结核病和疟疾的公共卫生项目。
📋 完整原文 ▸
កិច្ចប្រជុំ ស្តីពីការរៀបចំសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វដ្ដជំនួយទី៨ នៃមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ —— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្តីពីការរៀបចំសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា (Co-financing Commitment) លើការផ្តល់ថវិកាសម្រាប់វដ្ដជំនួយទី៨ របស់មូលនិធិសកល ដែលមានរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។ គោលបំណងរួម នៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតអំពី ផែនការថវិកាសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់មជ្ឈមណ្ឌលជាតិទាំងបី ដែលទទួលបន្ទុកលើកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពិនិត្យលើសកម្មភាពអាទិភាព និងតម្រូវការថវិកាបដិភាគសំខាន់ៗ ដើម្បីធានាថា ការរៀបចំសហហិរញ្ញប្បទានមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការរបស់កម្មវិធី និងអនុលោមតាមលក្ខខណ្ឌ និងតម្រូវការរបស់មូលនិធិសកល សម្រាប់វដ្ដជំនួយទី៨។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកល និងមានការអញ្ជើញចូលរួមពី លោកជំទាវ អុង សុធាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈួន សំរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)