劳工部会见日本驻柬大使馆官员 探讨劳务派遣新系统

分类外交
事件时间2026-04-28 14:00
地点金边
来源柬埔寨国家电视台
发布时间2026/04/29 11:19
详情描述
2026年4月28日下午,柬埔寨劳工与职业培训部国务秘书盛萨达(Seng Sakda)在金边会见了即将结束任期的日本驻柬埔寨大使馆第一秘书安藤健太(Ando Kenta)。
盛萨达代表劳工与职业培训部部长兴索(Heng Sour),对安藤健太在任期间与柬方的良好合作表示感谢。双方回顾了柬籍实习生赴日工作及技术派遣的相关合作成果,并就年度会议协调工作以及关于派遣系统的新谅解备忘录(MOC)进行了讨论。
安藤健太对柬埔寨劳工部在合作中提供的支持表示感谢。他介绍了日本政府关于实施柬日劳务派遣新系统的行动计划,并提及日本政府通过国际劳工组织(ILO)开展的项目,旨在为曾赴泰国工作的柬籍返乡劳工提供支持。
会谈期间,安藤健太还向柬方介绍了接任的日本驻柬大使馆第一秘书德田和宏(Kazuhiro Tokuda)。
📋 简要摘要 ▸
劳工部官员会见日本驻柬大使馆离任外交官,双方回顾了柬籍实习生赴日工作及技术派遣合作成果,并就新派遣系统及返乡劳工支持项目进行交流。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: មន្រ្តីជាន់ខ្ពស់ក្រសួងការងារទទួលជួបសម្តែងការគួរសមជាមួយលេខាទូតទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Ando Kenta ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ការសម្របសម្រួលកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅប្រទេសជប៉ុន និងកិច្ចប្រជុំពិភាក្សាលើ MOC ស្តីពីប្រព័ន្ធបញ្ជូនថ្មីផងដែរ។
ទន្ទឹមនឹងនេះ លោក Ando Kenta ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលបានធ្វើឱ្យការបំពេញបេសកកម្មការទូតរបស់លោកនៅប្រទេសកម្ពុជាបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវអនុវស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។
លោក Ando ក៏បានគូសបញ្ជាក់ពីផែនការសកម្មភាពការងាររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តប្រព័ន្ធបញ្ជូនថ្មីជាមួយកម្ពុជា និងពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់គាំទ្រដល់អតីពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក Ando ក៏បានណែនាំលោក Kazuhiro Tokuda ដែលជាលេខាទូត