旅游部举办达山绿色骑行活动 推广茶胶省旅游










类型骑行活动
时间2026-08-16
地点茶胶省达山
票价免费
组织旅游部
发布时间2026/08/16 15:57
活动详情
2026年8月16日,柬埔寨旅游部举办“达山绿色骑行”活动,旨在通过体育运动与自然环境的结合,推广茶胶省的文化、遗产及自然旅游资源。旅游部部长胡哈主持了此次活动。
本次骑行全程179公里,起点设于金边独立纪念碑圆盘,路线途经巴提河、吉梳山、昂达索及吴哥波雷县,最终抵达茶胶省达山。活动吸引了约500名参与者,其中包括从金边出发的300余名选手及群众,以及在茶胶省加入的约200人。参与者涵盖了政府官员、运动员、内容创作者、网红及来自法国、俄罗斯、德国、新加坡、马来西亚、美国、中国和越南等国的18名外籍选手。
活动期间,主办方在通往达山的道路两侧种植了600棵凤凰木,以改善旅游景区的生态环境。此外,活动还开展了社会公益行动,向当地4所小学的437名学生及31名教师捐赠了学习用品。
该活动为免费参与,旨在提升茶胶省作为旅游目的地的吸引力,并促进绿色旅游发展。通过骑行,参与者不仅能锻炼身体,还能深入了解沿途的自然风光、传统习俗及社区生活。这是旅游部举办的第4次此类骑行活动,旨在将体育运动转化为推广柬埔寨历史遗产与绿色旅游的有效途径。
📋 简要摘要 ▸
旅游部部长胡哈主持了从金边至茶胶省达山的179公里骑行活动,旨在通过体育与自然结合,推广绿色旅游,提升茶胶省作为旅游目的地的吸引力。
📋 完整原文 ▸
[English Below]
ព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» បានបង្ហាញពីការបង្កើតផលិតផលទេសចរណ៍ដែលផ្សារភ្ជាប់រវាង កីឡា បេតិកភណ្ឌ ធម្មជាតិ បរិស្ថាន និងសហគមន៍ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់គោលដៅទេសចរណ៍ខេត្តតាកែវឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក ជាពិសេសក្នុងរដូវកាលបៃតង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១៧៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ខេត្តតាកែវ ក្រោមប្រធានបទ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី អ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs សាធារណជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍លើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត្តតាកែវ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង និងរួមចំណែកក្នុងសកម្មភាពសង្គមតាមរយៈការឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលខ្វះខាត។
ព្រឹត្តិការណ៍ឆ្នាំនេះ មានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ក្នុងនោះកីឡាករ-កីឡាការិនី និងមហាជនជាង ៣០០នាក់ ចូលរួមពីចំណុចចេញដំណើរនៅរាជធានីភ្នំពេញ និងមានអ្នកចូលរួមបន្ថែមប្រមាណ ២០០នាក់នៅតាមគោលដៅក្នុងខេត្តតាកែវ។ ក្នុងនោះ ក៏មានកីឡាករ-កីឡាការិនីបរទេសចំនួន ១៨នាក់ មកពីប្រទេសបារាំង រុស្ស៊ី អាល្លឺម៉ង់ សិង្ហបុរី ម៉ាឡេស៊ី សហរដ្ឋអាម៉េរិក ចិន និងវៀតណាម។
ដំណើរជិះកង់ចាប់ផ្តើមពី រង្វង់មូលវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ ដោយឆ្លងកាត់តំបន់ និងគោលដៅសំខាន់ៗ រួមមាន ទន្លេបាទី ភ្នំជីសូរ អង្គតាសោម និងស្រុកអង្គរបុរី មុនទៅដល់គោលដៅចុងក្រោយនៅ ប្រាសាទភ្នំដា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សារភ្ជាប់ កីឡា ទេសចរណ៍ និងបរិស្ថាន ដោយព្រឹត្តិការណ៍ជិះកង់មិនត្រឹមតែជាការហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពទេសចរណ៍ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានស្គាល់ដោយផ្ទាល់នូវធម្មជាតិ ប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជន និងសហគមន៍នៅតាមដងផ្លូវនៃដំណើរ។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា នៅពេលទៅដល់ប្រាសាទភ្នំដា ក៏មានការរៀបចំ ដាំកូនឈើប្រភេទក្ងោកចំនួន ៦០០ដើម តាមបណ្តោយសងខាងផ្លូវឆ្ពោះទៅប្រាសាទភ្នំដា ដែលជាសកម្មភាពជាក់ស្តែងក្នុងការលើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពតំបន់ទេសចរណ៍។ ជាមួយគ្នានេះ កម្មវិធីក៏បានរៀបចំចែកសម្ភារៈសិក្សាជូន សិស្សានុសិស្សចំនួន ៤៣៧នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ៣១នាក់ មកពីសាលាបឋមសិក្សាចំនួន៤។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងផុសផុលពីគ្រប់ភាគី បានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងការចូលរួមរួមគ្នាក្នុងការជំរុញវិស័យទេសចរណ៍ ដោយប្រែក្លាយកីឡាជិះកង់ទៅជាមធ្យោបាយមួយសម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតងរបស់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វេទិកាសម្ព័ន្ធសង្គមស៊ីវិល វិស័យឯកជន ក្រុមហ៊ុន សប្បុរសជន និងក្រុមការងារគ្រប់ផ្នែក ដែលបានចូលរួមសហការ គាំទ្រ និងសម្របសម្រួលឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦