柬埔寨庆祝国际青年节 强调青年参与社会发展
发布时间2026/08/12 13:59
详情描述
柬埔寨近日举行第27届国际青年节庆祝活动,今年活动主题为“不同背景,共同愿望”。来自金边新一代学校的青年代表亨迪曼在仪式上发言,强调青年是推动社会变革、实现可持续发展的关键力量。
活动指出,尽管青年群体所处的社会、文化及经济背景各异,但共同追求公平、和平与可持续发展的愿景一致。青年的声音与行动是克服困难、推动社会进步不可或缺的动力。
为实现社会繁荣与稳定,青年群体被鼓励从以下四个方面提升自我:一是加强学习,掌握符合社会需求的专业技能;二是培养团结精神,相互尊重与包容;三是坚持诚实守信,勇于自我纠正与改进;四是积极参与社会问题解决,主动承担责任。
在庆祝活动中,青年代表向为国家和平与发展做出贡献的领导人及武装部队表达了敬意。特别向坚守前线的军人致谢,感谢他们为捍卫国家主权、保护人民生命安全所付出的牺牲与奉献。
📋 简要摘要 ▸
柬埔寨庆祝第27届国际青年节,主题为“不同背景,共同愿望”,强调青年在社会发展中的潜力。
📋 完整原文 ▸
ចំណាប់អារម្មណ៍របស់តំណាងយុវជនកម្ពុជាទាំងមូលផ្ញើជូនវីរកងទ័ពនៅជួរមុខក្នុងឱកាសប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា
_____________________
ខ្ញុំបាទ ហេង ឌីមែន ជាសិស្សមកពីវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ។ ថ្ងៃនេះ ខ្ញុំបាទពិតជាមានកិត្តិយសជាអនេក ដែលមានឱកាសបានតំណាងឱ្យយុវជនកម្ពុជាទាំងមូល ឈរលើវេទិកាដ៏សែនអស្ចារ្យនៃការប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា។
ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៦ ក្រោមប្រធានបទ៖ **«**បរិបទខុសគ្នា** **បំណងប្រាថ្នារួមគ្នា**»**។ អង្គពិធីទាំងមូលជាទីគោរព ក្រោមប្រធានបទដ៏មានអត្ថន័យមួយនេះ បានបង្ហាញពីតួនាទីដ៏មានសក្តានុពលរបស់យុវជន ក្នុងការផ្លាស់ប្តូរពិភពលោកឱ្យបានល្អប្រសើរ។ ទោះបីជាយុវជនយើងរស់នៅក្នុងបរិបទសង្គម វប្បធម៌ និងស្ថានភាពសេដ្ឋកិច្ចខុសៗគ្នាក៏ដោយ ប៉ុន្តែយើងមានបំណងប្រាថ្នារួមគ្នាតែមួយ គឺការចង់បានពិភពលោកមួយដែលមានសមធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សំឡេង និងសកម្មភាពរបស់យុវជន គឺជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជម្នះរាល់ឧបសគ្គ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាថាគ្មានយុវជនណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។
ឯកឧត្តមលោកជំទាវ លោកគ្រូអ្នកគ្រូជាទីគោរព មិត្តៗយុវជនជាទីរាប់អាន
វត្តមានខ្ញុំបាទក្នុងថ្ងៃនេះ មិនមែនគ្រាន់តែតំណាងឱ្យខ្លួនឯង សាលារៀនរបស់ខ្ញុំនោះឡើយ ប៉ុន្តែជាសំឡេងមួយដែលតំណាងឱ្យសំឡេងរាប់លានរបស់យុវជនទូទាំងពិភពលោក។ នៅថ្ងៃនៃការប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជននេះ ខ្ញុំចង់និយាយទៅកាន់យុវជនទាំងអស់គ្នាថា៖ យើងទាំងអស់គ្នាជាកម្លាំងដ៏មានសក្តានុពលដែលអាចដឹកនាំពិភពលោកឆ្ពោះទៅរកវឌ្ឍនភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។ ពិភពលោកទាំងមូលរីកចម្រើន សុខក្សេមក្សាន្តទៅបានគឺអាស្រ័យលើយើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ចំណុចចាំបាច់ ដូចខាងក្រោម៖
- ពង្រឹងសមត្ថភាព៖ យើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្រចាប់យកចំណេះ ជំនាញមួយឱ្យច្បាស់លាស់ស្របតាមច្បាប់សង្គមជាតិ។
- បណ្តុះស្មារតីសាមគ្គីភាព៖ យើងទាំងអស់គ្នាត្រូវចេះស្រឡាញ់ គោរពសិទ្ធិឱ្យតម្លៃគ្នាទៅវិញទៅមក។
- ប្រកាន់យកនូវសច្ចៈភាព៖ យើងទាំងអស់គ្នាត្រូវរស់នៅក្នុងទទួលយក ទទួលស្គាល់ការពិត ចេះកែតម្រូវ ផ្លាស់ប្តូរចំណុចមិនល្អចេញពីជីវិត។
- រួមគ្នាដោះស្រាយបញ្ហា៖ យើងទាំងអស់ត្រូវចូលរួមដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមដោយមិនទម្លាក់បន្ទុករង់ចាំនរណាម្នាក់ដោះស្រាយបញ្ហានោះឡើយ រួមដោះស្រាយបញ្ហាតាមសមត្ថភាព លទ្ធផលដែលខ្លួនមាន អាចធ្វើបាន ដើម្បីសង្គមជាតិបានប្រសើរ។
ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រទេសជាតិមានភាពរីកចម្រើន។** **គុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននោះ** **គឺវីរកងទ័ពកម្ពុជាគ្រប់រូប ខ្ញុំពិតជាសូមគោរពដឹងគុណជាអនេកនូវការលះបង់ ការបូជាសាច់ស្រស់ ឈាមស្រស់ សូម្បីតែជីវិតមិនខ្លាចញញើតនឹងលះបង់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានពីប្រទេសអមិត្ត។ យើងទាំងអស់គ្នាជាកូនខ្មែរ សូមបួងសួងដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សាលោកអ៊ំ លោកពូ បងប្អូនកងទ័ពទាំងអស់គ្នាជួបប្រទះតែសុខសុវត្ថិភាព។
ការលះបង់ដ៏ធំធេងរបស់លោកអ៊ំ លោកពូ បងប្អូនកងទ័ពទាំងអស់គ្នា ដែលបានពលីជីវិតគឹ៖
• ដើម្បីការពារមាតុភូមិ
• ដើម្បីការពារជីវិតប្រជាជន
• ដើម្បីការពារអធិបតេយ្យភាពជាតិ
ទោះបីជាការសម្រាកមិនបានគ្រប់គ្រាន់ អាហារបរិភោគគ្រាន់តែចុងមាត់ចុងក ការហត់នឿយ និងភាពអស់កម្លាំងបានក្លាយជារឿងប្រចាំថ្ងៃក៏ដោយ លោកពូ អ្នកមីង បងប្អូនកងទ័ពជួរមុខ នៅតែឈរយ៉ាងរឹងមាំលើសមរភូមិ ដោយមិនដែលបោះបង់តួនាទី និងភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី សន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនខ្មែរទាំងមូល។ ស្នាមញញឹមដែលលោកអ្នកផ្តល់ឱ្យប្រជាជននៅជួរក្រោយ មិនមែនជាស្នាមញញឹមធម្មតានោះទេ ប៉ុន្តែជាស្នាមញញឹមដែលលាក់បាំងនូវភាពនឿយហត់ ការលះបង់ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមាតុភូមិ។
នៅពីក្រោយទាហានម្នាក់ គឺមានឪពុកម្តាយដែលទន្ទឹងរង់ចាំ មានភរិយា មានស្វាមី មានកូនៗ និងក្រុមគ្រួសារដែលតែងតែបួងសួងឱ្យលោកអ្នកមានសុវត្ថិភាពជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ដើម្បីឱ្យប្រជាជនរាប់លាននាក់អាចរស់នៅដោយសុខសាន្ត លោកអ្នកបានសម្រេចចិត្តដាក់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។ ការលះបង់នេះ គឺជាគុណូបការៈដ៏ធំធេង ដែលយុវជនជំនាន់ក្រោយមិនអាចបំភ្លេចបានជារៀងរហូត។