卫生部部长秦拉赴瑞士参加第79届世界卫生大会 聚焦数字化医疗
分类政府动态
事件时间2026-05-18 00:00
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/14 09:01
详情描述
柬埔寨卫生部部长秦拉近日主持召开专题会议,部署参加第79届世界卫生大会的相关准备工作。此次大会定于2026年5月18日至5月23日在瑞士日内瓦举行。
秦拉在会议中强调,强化卫生信息系统对于构建高效、快速响应且具备专业自主权的医疗保健体系至关重要。柬埔寨代表团将在大会期间分享医疗领域的发展经验,并展示柬埔寨在卫生事业方面取得的成果。
本次大会重点讨论的议题包括数字化医疗信息系统(DHIS)、医疗融资可持续性、心理健康、初级卫生保健以及脑部创伤防治。
除参加大会议程外,柬埔寨代表团还将出席多场配套活动,包括法语国家卫生会议、全球抗击艾滋病、结核病和疟疾基金会(Global Fund)相关会议,并与世界卫生组织西太平洋区域办事处、国际护士理事会及日本卫生部代表进行双边会谈。
秦拉要求相关部门及技术官员做好充分准备,确保技术内容表述清晰,以展示柬埔寨在落实国际标准医疗政策方面的决心。
📋 简要摘要 ▸
柬埔寨卫生部部长秦拉近日主持会议,部署参加第79届世界卫生大会相关工作。会议重点讨论数字化医疗信息系统、医疗融资可持续性及心理健康等议题。柬方代表团将通过双边会谈加强与日本及国际组织的合作,展示柬埔寨医疗政策的国际化进程。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាលណែនាំអង្គភាពជំនាញ៖ « ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល គឺមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព ឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ»។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ណែនាំជាជំហរឱ្យស្របតាមយុទ្ធសាស្រ្ត ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែមក្នុងការត្រៀមចូលរួមសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ការចូលរួមសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក៏ដូចរាល់ឆ្នាំ កម្ពុជានឹងចែករំលែកបទពិសោធន៍ ផ្តល់យោបល់ និងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងវិស័យសុខាភិបាលកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តោតលើប្រធានបទសំខាន់ៗ ដែលមាននៅក្នុងសន្និបាតសុខភាពពិភពលោក ដូចជា ១) ការប៉ះទង្គិចខួរក្បាល ២) ប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល (DHIS) ៣) និរន្តរភាពហិរញ្ញប្បទានសុខាភិបាល ៤) សុខភាពផ្លូវចិត្ត ៥) ការថែទាំសុខភាពបឋម។ បន្ថែមពីនេះ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងចូលរួមនូវព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន កិច្ចប្រជុំបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង, មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ (Global Fund), ជំនួបទ្វេភាគីជាមួយអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច, គណៈគិលានុបដ្ឋាកអន្តរជាតិ និងជំនួបទ្វេភាគីក្រសួងសុខាភិបាលជប៉ុន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្លឹមសារបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយសុខាភិបាលឱ្យស្របតាមស្តង់ដាអន្តរជាតិ។
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)