柬埔寨社保周活动进入第二天,官员及专家探讨在经济转型背景下,

分类政策
事件时间2026-10-01
地点金边
来源柬埔寨社保
发布时间2026/10/01 16:24

详情描述

2026年10月1日,柬埔寨“2026年社会保障周”活动进入第二天,相关研讨会在金边索菲特酒店举行,约300人出席。 柬埔寨国家社会保障基金局(NSSF)副局长坤占那烈代表局长孟洪出席活动,并与卫生部代表、社会保障监管机构、世界卫生组织(WHO)驻柬代表及乐施会(Oxfam)驻柬代表共同探讨在经济转型背景下,如何建立高效且可持续的社会医疗保障融资机制。 坤占那烈在会上介绍了NSSF的核心运作情况,包括按照政府政策扩大参保范围、依法征缴社保基金,以及向会员和医疗机构及时支付相关福利。他表示,NSSF目前已实现相关业务的高效与透明化管理。 为进一步完善社会保障体系,NSSF正通过线下宣导及社交媒体渠道,鼓励民众就近使用医疗服务,并加强与合作医院的协作,以提升医疗服务的质量与效率。 坤占那烈呼吁各相关机构、雇主及员工共同参与,防范社会保障系统中的违规行为及技术问题。他指出,此举不仅能保障个人健康与家庭经济稳定,也有助于维护社保基金的长期可持续性,从而为全体国民提供持续的社会保障。 本次活动旨在进一步完善柬埔寨社会保障体系,提升国民医疗福利。对于企业而言,相关政策的调整可能涉及社保缴纳比例或福利政策的变动。
📋 简要摘要 ▸
柬埔寨社保周活动进入第二天,官员及专家探讨在经济转型背景下,如何建立高效可持续的社会医疗保障融资机制。
📋 完整原文 ▸
ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញជាវាគ្មិនពិភាក្សាលើយន្តការហិរញ្ញប្បទានដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាលក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្ដូរ នៅក្នុងកម្មវិធី "សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦" ------------------------------ (ភ្នំពេញ) ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃកម្មវិធី "សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦" ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាវាគ្មិនកិត្តិយសពិភាក្សាជាមួយ តំណាងក្រសួងសុខាភិបាល, និយ័តករសន្តិសុខសង្គម, អ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា និងតំណាងអង្គការអុកស្វាម (Oxfam) ប្រចាំកម្ពុជា លើប្រធានបទ យន្តការហិរញ្ញប្បទានដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាលក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា ៣០០នាក់។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គនាយករង បានបញ្ជាក់អំពីប្រតិបត្តិការសំខាន់ៗ របស់ ប.ស.ស. ដែលក្នុងនោះរួមមាន៖ ការចុះបញ្ជីសមាជិក ប.ស.ស. ត្រឹមត្រូវស្របតាមការពង្រីកវិសាលភាពរបស់រាជរដ្ឋាភិបាល ការប្រមូលភាគទាន តាមបទប្បញ្ញត្តិដែលបានកំណត់ និងការទូទាត់អត្ថប្រយោជន៍ជូនសមាជិក ប.ស.ស.  និងមូលដ្ឋានសុខាភិបាលបានត្រឹមត្រូវ និងទាន់ពេលវេលា ដែលកន្លងមក ប.ស.ស. បានអនុវត្តតាមតួនាទី បានយ៉ាងមានប្រសិទ្ធភាព និងតម្លាភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយករង បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. តាមរយៈយន្ដការចុះអប់រំផ្សព្វផ្សាយផ្ទាល់ និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម  ការជំរុញឱ្យប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលជិតផ្ទះ និងការពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យដៃគូ ប.ស.ស. ដើម្បីធានាការផ្តល់សេវាព្យាបាលប្រកបដោយគុណភាព លឿនរហ័ស និងមានទំនុកចិត្ត ដែលទាំងនេះជាយន្ដការឆ្លើយតបយ៉ាងសំខាន់លើប្រព័ន្ធគាំពារសង្គម និងសុខាភិបាលនៅកម្ពុជា ដែលមានប្រសិទ្ធភាព  និងមាននិរន្តរភាពយូរអង្វែង។ តាមរយៈកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គនាយករង បានសំណូមពរដល់គ្រប់ស្ថាប័ន និយោជក និងបងប្អូនកម្មករនិយោជិតទាំងអស់  សូមចូលរួមទប់ស្កាត់ភាពមិនប្រក្រតី និងបញ្ហាបច្ចេកទេសនានាពាក់ព័ន្ធនឹងប្រព័ន្ធសន្ដិសុខសង្គម ដែលនេះមិនត្រឹមតែជួយការពារសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករក្សាមូលនិធិសន្ដិសុខសង្គមឱ្យមាននិរន្តរភាពសម្រាប់គាំពារប្រជាពលរដ្ឋទាំងអស់គ្នាជាយូរអង្វែងផងដែរ៕