副总理赛森奥于10月9日前往西港贡布省的寺庙参加祭祀活动,并

分类政务
事件时间2026-10-09
地点西港
来源柬埔寨国家电视台
发布时间2026/10/09 15:56
详情描述
2026年10月9日上午,柬埔寨副总理兼国土规划与建设部部长、西哈努克省政府工作组组长赛森奥,率领政府官员及西哈努克省地方当局,前往位于西哈努克省贡布西拉县的斯登森隆寺(Wat Steung Samrong),参加第13轮亡人节祭祀活动。
活动期间,赛森奥与随行人员向寺内僧侣供奉了斋饭、生活物资及善款,并按照佛教传统举行了布施和超度仪式。此次祭祀旨在追思已故先祖、父母及师长,同时向为保卫国家领土与和平而牺牲的烈士表达敬意。
仪式结束后,赛森奥实地考察了寺内一座年久失修的古老佛殿。根据寺院住持的反映,赛森奥承诺将派遣专业团队前往现场,对该佛殿的受损情况进行评估与研究,以制定后续的修缮计划。
📋 简要摘要 ▸
副总理赛森奥于10月9日前往西港贡布省的寺庙参加祭祀活动,并承诺将派遣专业团队评估并修缮寺内破损的古老佛殿。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តស្ទឹងសំរោង ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានដឹកនាំប្រតិភូមន្ត្រីរាជការក្រោមឱវាទ ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តសំរោងសំរិទ្ធិរិទ្ធ (ហៅវត្តស្ទឹងសំរោង) ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានរួមគ្នារៀបចំទេយ្យទាន ចង្ហាន់ បច្ច័យ និងគ្រឿង ឧបភោគបរិភោគ វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើកិច្ចរាប់បាត្រ និងដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូឧបជ្ឈាយាចារ្យ ដែលបានលាចាកលោក ក៏ដូចជាសម្តែងនូវកតញ្ញូកតវេទិតាធម៌ជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ព និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសមរភូមិដើម្បីការពារទឹកដី និងសន្តិភាពមាតុភូមិ។ ពិធីបុណ្យ នេះ មិនត្រឹមតែជាកាតព្វកិច្ចខាងជំនឿសាសនានិងការថែរក្សាវប្បធម៌ដូនតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់ទំនាក់ទំនងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីកាន់បិណ្ឌ និងការអុជធូបរំលឹកគុណវីរយុទ្ធជនរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានអញ្ជើញពិនិត្យមើលព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តស្ទឹងសំរោង។ បើតាមសង្ឃដីការបស់ព្រះគ្រូចៅអធិការវត្ត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងចាត់ឱ្យក្រុមការងារជំនាញ ចុះមកពិនិត្យ និងសិក្សាវាយតម្លៃលើព្រះវិហារចាស់នេះជាក់ស្តែងដើម្ប