劳工部与日本TOKO合作 输送柬青年赴日技能实习

劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
劳工部与日本TOKO合作 输送柬青年赴日技能实习
1/10
分类就业合作
事件时间2026-11-03
地点金边
来源柬埔寨劳工部
发布时间2026/11/03 16:06

详情描述

11月3日,柬埔寨劳工与职业培训部部长亨索尔在金边会见日本TOKO电气建设公司高管,双方就扩大柬埔寨青年就业及职业技能培训达成合作意向。此次合作重点聚焦于电气工程、能源基础设施建设领域,旨在通过技能培训与人才输送,提升柬籍劳工的专业水平。 TOKO公司计划在柬埔寨招聘技术工程师及熟练工人,并安排部分人员赴日工作,以积累国际化技术经验。劳工部建议该公司与柬埔寨职业技术培训机构(TVET)建立对接,根据日本工业界的实际需求定制培训课程,并鼓励企业通过正规的私人招聘代理机构进行人才选拔,确保输送流程符合两国法律法规。 对于有意向参与该项目的柬埔寨青年,目前官方尚未公布具体的报名渠道与岗位细则。建议关注柬埔寨劳工与职业培训部官网或其官方社交媒体账号,获取后续发布的招聘公告及资质要求。由于该项目涉及赴日工作,申请者需提前准备好相关职业技能证明及语言能力储备。
📋 简要摘要 ▸
11月3日上午,柬埔寨劳工与职业培训部部长亨索尔在部内会见日本TOKO电气建设公司高管,双方就扩大柬埔寨青年就业机会与职业技能培训建立合作展开讨论。该公司介绍了在柬业务布局,重点涉及技术工程师与熟练工人招聘,并计划让柬籍劳工赴日积累经验后回国服务。
📋 完整原文 ▸
ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន TOKO បើកទំព័រថ្មីបង្កើតភាពជាដៃគូ ពង្រីកឱកាសការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kengo Ichinoki មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកអាជីវកម្មក្រៅប្រទេសនៃក្រុមហ៊ុន TOKO Electrical Construction Co., Ltd. នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីអាជីវកម្មក្នុងតំបន់ និងសកម្មភាពរបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការជ្រើសរើសបុគ្គលិកជំនាញបច្ចេកទេសវិស្វករ និងពលករជំនាញ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kengo Ichinoki និងប្រតិភូក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TOKO ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេសក្នុងការជ្រើសរើសនិងបញ្ជូនបុគ្គលិកខ្មែរ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រពីគ្រឹះស្ថាន TVET ទៅធ្វើការនៅក្រុមហ៊ុនខ្លួន និងក្រុមហ៊ុនដៃគូជាច្រើននៅប្រទេសជប៉ុន។ ក្រៅពីនេះ ក្រុមហ៊ុន TOKO និងក្រុមហ៊ុនដៃគូក៏បានជួយអភិវឌ្ឍការបណ្តុះបណ្តាលក្នុងវិស័យវិស្វកម្មអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ដែលធ្វើឱ្យយុវជនកម្ពុជាមានជំនាញកាន់តែច្បាស់លាស់ ក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយនឹងក្លាយជាស្ពានតភ្ជាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ជំនួបពិភាក្សានេះនឹងបើកឱកាសឱ្យភាគីទាំងពីរផ្លាស់ប្តូរយោបល់ ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេស និងបទពិសោធជោគជ័យរបស់ក្រុមហ៊ុន TOKO ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ពាក់ព័ន្ធនឹងវិស័យទេសន្តរប្រវេសន៍ការងារ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់វិស័យវិស្វកម្មអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពល។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនផ្តោតលើការបង្កើតអាជីវកម្មនៅកម្ពុជា ចែករំលែកព័ត៌មានពីតម្រូវការកម្លាំងពលកម្ម និងឱកាសការងារនាពេលអនាគត ព្រមទាំងលក្ខខណ្ឌចាំបាច់សម្រាប់ជ្រើសរើសបុគ្គលិកខ្មែរឱ្យចូលបម្រើការងារនៅក្រុមហ៊ុនជប៉ុន, លើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពសហការជាមួយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដើម្បីជ្រើសរើសនិងបញ្ជូនពលករជំនាញកម្ពុជាទៅជប៉ុន ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ក៏សូមពិនិត្យលទ្ធភាពសហការជាមួយគ្រឹះស្ថាន TVET បន្ថែមទៀត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យចំទិសដៅ ឆ្លើយតបតម្រូវការឧស្សាហកម្មរបស់ក្រុមហ៊ុនជប៉ុន។ ឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទំព័រថ្មីនៃការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន TOKO ដើម្បីពង្រីកការជ្រើសរើសកម្លាំងពលកម្មនៅក្រុមហ៊ុនជប៉ុនប្រកបដោយភាពជោគជ័យរួមគ្នា។ ជាការឆ្លើយតប លោក Kengo Ichinoki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានាពេលនេះ។ លោកបានលើកឡើងថា ក្រុមហ៊ុនជប៉ុនពេញចិត្តចំពោះកម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពលរបស់កម្ពុជា ហើយក៏មានផែនការបន្តជ្រើសរើសវិស្វករ និងកម្មករជំនាញកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសយុវជនដែលមានចំណាប់អារម្មណ៍ទៅធ្វើការនៅជប៉ុន។ លើសពីនេះ ក្រុមហ៊ុនក៏នឹងជួយណែនាំក្រុមហ៊ុនដៃគូរបស់ខ្លួនទាំងជាង ២០០ឱ្យជួយផ្តល់ឱកាសការងារដល់យុវជនកម្ពុជាផងដែរ។ លោកជឿជាក់ថា ពលករកម្ពុជាដែលទៅបំពេញការងារនៅជប៉ុននឹងទទួលបានបទពិសោធ និងជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីយកចំណេះដឹង និងជំនាញទាំងនោះមករួមចំណែកអភិវឌ្ឍមាតុភូមិរបស់ខ្លួននៅពេលវិលត្រឡប់មកកម្ពុជាវិញ៕ #MLVT #HENGSour