棉森婉三年妇幼项目收官 2134名女工获医保卡

分类社会
地点金边
来源柬埔寨国家电视台
发布时间2026/11/04 15:16
详情描述
柬埔寨妇女和平与发展协会主席棉森婉主持闭幕仪式,宣布该协会与联合国人口基金合作的三年期项目正式结束。项目聚焦非正规经济中旅游娱乐服务业女性的生殖健康与权利,并推动其申请医保体系待遇,累计2134人领取医保卡、社保卡或贫困卡。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេច ម៉ែន សំអន ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ឌិភាព និងទទួលមានលទ្ធផលជាទីមោទនៈ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបិទជាផ្លូវការនូវគម្រោង «សុខភាពបន្តពូជ និងសិទ្ធិ និងការលើកកម្ពស់យន្តការសម្របសម្រួលដំណើរការស្នើសុំរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែលភូគីត្រា នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំង លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហ ប្រជាជាតិដើម្បីប្រជាជន (UNFPA) ប្រចាំកម្ពុជា ផងដែរ។
តាមការលើកឡើងរបស់ លោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អំពីសកម្មភាពការងារ រយៈពេល ៣ឆ្នាំ បានបង្ហាញថា ៖សមាគមនារីបានជួយដល់ស្ត្រីបម្រើការនៅសេវាកម្សាន្តប្រមាណ ២០,០០០នាក់ បានទទួលចំណេះដឹងពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសេវាពន្យារកំណើត និងការទទួលបានប័ណ្ណសុខភាព៖ ដោយសមាគមនារីបានសហការសម្របសម្រួលចុះឈ្មោះស្ត្រីស្នើសុំប័ណ្ណថែទាំសុខភាពបានចំនួន ៣,៨៩៣នាក់ និងទទួលបានប័ណ្ណរួចរាល់ចំនួន ២,១៣៤នាក់ (រួមមានប័ណ្ណ ម.ស.ស, ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណក្រីក្រ)។
ឆ្លៀតក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចមហាបវរធ