CoolApp上线短视频功能 柬埔寨本土社交应用加码内容

分类科技
地点金边
来源新鲜报
发布时间2026/11/07 15:33
详情描述
柬埔寨本土通讯应用CoolApp正式上线Watch Reels短视频功能,用户可在应用内连续浏览短视频,并支持复制链接、将画面投送至大屏等操作。官方表示该功能面向用户日常娱乐与碎片化观看需求设计,目前已全面开放,可通过官方渠道下载或更新使用。
📋 完整原文 ▸
តើមុខងារ Watch Reels លើ CoolApp ផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?
(ភ្នំពេញ)៖ កម្មវិធីទំនាក់ទំនង និងខលរបស់កូនខ្មែរ CoolApp បានបន្តពង្រីកវិសាលភាព និងមុខងារថ្មីៗរបស់ខ្លួនយ៉ាងសកម្ម ដោយក្នុងពេលថ្មីៗនេះបានដាក់ឱ្យដំណើរការមុខងារ «Watch Reels» យ៉ាងពេញលេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្សាន្ត និងការទស្សនាវីដេអូខ្លីៗប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មុខងារថ្មីនេះត្រូវបានរចនាឡើងយ៉ាងប្រណិត ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ ការរុករកមាតិកាចម្រុះពណ៌ និងការកម្សាន្តអារម្មណ៍យ៉ាងរលូននៅលើកន្លែងាតែមួយ។
តាមរយៈមុខងារ Watch Reels លើកម្មវិធី CoolApp នេះ អ្នកប្រើប្រាស់អាចរីករាយ ទស្សនាវីដេអូខ្លីៗ (Short Videos) គ្រប់ប្រភេទ ព្រមទាំងអាចធ្វើការចុចបង្ហាញចំណាប់អារម្មណ៍ (Like) បញ្ចេញមតិយោបល់ (Comment) និងចែករំលែកវីដេអូទាំងនោះ (Share Easily) ទៅកាន់មិត្តភក្តិ ឬបណ្តាញសង្គមផ្សេងៗបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ មិនតែប៉ុណ្ណោះ ប្រព័ន្ធក៏បានរៀបចំមុខងារទាក់ទាញផ្សេងទៀតដូចជាការចម្លងតំណភ្ជាប់ (Copy Link) និងការបញ្ជូនរូបភាព ឬវីដេអូទៅកាន់អេក្រង់ធំ (Full & Cast) ផងដែរ។
Please download:
https://downloads.coolapp.com.kh