旅游部部长胡哈访问缅甸 推动美食外交与宗教旅游










分类旅游政策
事件时间2026-06-15
地点缅甸仰光
来源柬埔寨旅游部
发布时间2026/06/15 18:26
详情描述
2026年6月15日,柬埔寨旅游部部长胡哈在缅甸仰光进行工作访问期间,前往柬埔寨驻缅甸大使馆,与柬埔寨驻缅甸大使郑马尼、外交官、使馆工作人员及在缅柬埔寨投资者代表会面。
胡哈部长在会谈中指出,柬埔寨与缅甸两国在文化、文明及宗教信仰方面具有高度相似性,特别是共同的佛教文化背景,为双方发展宗教旅游提供了巨大潜力。他强调,应充分利用这一优势,通过推广柬埔寨美食外交及宗教旅游,提升柬埔寨国家形象,并以此吸引更多缅甸游客赴柬旅游,促进两国人员往来。
胡哈部长要求柬埔寨驻缅甸大使馆进一步加强与公私营部门的合作,广泛宣传柬埔寨的旅游潜力、文化特色、传统美食及宗教遗产。他同时对使馆在推动双边关系及宣传柬埔寨旅游资源方面所作的努力表示肯定,并鼓励使馆继续深化与各方的协作,将柬埔寨的旅游产品更有效地推向缅甸市场,从而进一步巩固两国在旅游、文化及经贸领域的合作关系。
📋 简要摘要 ▸
柬埔寨旅游部部长胡哈在访问缅甸期间,与柬驻缅大使及投资者会面。双方重点讨论了利用两国共同的佛教文化背景,通过推广柬埔寨美食外交和宗教旅游,吸引更多缅甸游客赴柬,并加强两国在旅游、文化及经贸领域的合作。
📋 完整原文 ▸
[English Below]
កិច្ចពិភាក្សាលើការជំរុញការផ្សព្វផ្សាយការទូតម្ហូបអាហារ និងទេសចរណ៍បែបសាសនារបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាឱ្យកើនបន្ថែមទៀត
ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងយ៉ាងហ្គូន និងជួបសំណេះសំណាលជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចំាមីយ៉ាន់ម៉ា មន្ត្រីការទូត និងបុគ្គលិកស្ថានទូ ដែលកំពុងបំពេញបេសកកម្មការទូត ព្រមទាំងតំណាងវិនិយោគិនកម្ពុជា នៅទីក្រុងយ៉ាងហ្គូន។
ក្នងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីស្ថានទូតទាំងអស់ ដែលកំពុងបំពេញភារកិច្ចក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រមទាំងវិនិយោគិនកម្ពុជាដែលកំពុងប្រកបអាជីវកម្ម។
តាមរយៈចំណងមិត្តភាព ការទូតល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ាដែលសុទ្ធតែជាប្រទេសដែលមានវប្បធម៌ អរិយធម៌ស្រដៀងគ្នាច្រើន ជាពិសេសគឺគោរពព្រះពុទ្ធសាសនារួមគ្នា ដែលពិតជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទេសចរណ៍បែបសាសនា ព្រមទាំងការលើកកម្ពស់ម្ហូបអាហារជាតិឱ្យក្លាយជាការទូតដ៏មានប្រសិទ្ធភាពសម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើស្ថានទូតកម្ពុជាជួយជំរុញការទូតម្ហូបអាហារ (Gastronomy Diplomacy) និងទេសចរណ៍បែបសាសនា (Religious Tourism) ដែលជាផលិតផលទេសចរណ៍កម្ពុជាមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជានៅទីផ្សារមីយ៉ាន់ម៉ា ថែមទាំង បានលើកទឹកចិត្តឱ្យស្ថានទូតបន្តសហការជាមួយដៃគូពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ និងបេតិកភណ្ឌសាសនារបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយនៅទីផ្សារមីយ៉ាន់ម៉ា។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីទី១ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។