柬埔寨将举办打击网络诈骗国际会议 强化区域执法合作



分类政府
地点金边
来源柬埔寨通讯社
发布时间2026/06/16 08:53
详情描述
2026年6月15日下午,柬埔寨国务部长兼打击网络诈骗委员会主席柴西那利在金边会见了湄公河-澜沧江执法安全合作中心(LMLECC)秘书长游晓文。
柴西那利在会谈中表示,柬埔寨政府致力于从根源上铲除境内的网络诈骗犯罪网络。他介绍了政府已实施的打击机制及相关法律法规,强调这些措施旨在有效打击犯罪集团的首脑、共犯及相关人员,并防止此类犯罪在柬埔寨再次滋生。
柴西那利宣布,柬埔寨计划在未来主办打击网络诈骗国际会议,并希望LMLECC能为此次会议提供支持。会议将重点讨论打击网络诈骗、洗钱、人口贩运及其他跨国犯罪的协作机制,通过加强与各国及相关方的合作,提升调查、侦破及执法力度。
游晓文对柬埔寨在打击网络诈骗方面取得的成果表示认可。他指出,跨国犯罪具有复杂性,需要各国特别是湄公河次区域成员国之间建立紧密的协作机制,以有效管控相关人员在区域内的流动。
LMLECC方面承诺将全力支持柬埔寨的执法行动,并将在信息共享、犯罪网络及金融系统调查、执法人员能力建设等方面提供协助,特别是支持证据提取、分析及DNA鉴定等专业技术。针对柬埔寨即将主办的国际会议,LMLECC表示将利用其资源和能力参与筹备工作,以确保会议取得成效。
目前,官方尚未公布该国际会议的具体举办日期,后续进展将另行公告。
📋 简要摘要 ▸
柬埔寨打击网络犯罪委员会主席柴西那利会见LMLECC代表,宣布柬埔寨将主办打击网络诈骗国际会议,旨在深化区域合作,彻底铲除电诈犯罪网络。
📋 完整原文 ▸
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ
(AKP) នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីឆន្ទៈនយោបាយ យ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឱ្យដល់ឬសគល់នូវបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងពី វិធានការ យន្តការ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ជាពិសេសយន្តការ គ.ប.ឆ.ប និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការធានាប្រសិទ្ធភាព ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេក្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិតបានលើកឡើងពីទស្សនវិស័យ និងជំហានបន្ទាប់ក្នុងការងារបោសសម្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានគម្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ ហើយសង្ឃឹមថា LMLECC នឹងចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍សំខាន់នេះ។
ជាកិច្ចឆ្លើយតប លោក You Xiaowen បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ ហើយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធនិយាយជារួម និងដោយឡែកកិច្ចសហការរវាងប្រទេសជាសមាជិកក្នុងមហាអនុតំបន់ទន្លេមេគង្គ ក៏មានសារៈសំខាន់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងរំហូរជនបរទេសពាក់ព័ន្ធដែលផ្លាស់ទី ពីប្រទេសមួយ ទៅប្រទេសមួយក្នុងតំបន់។
ជាមួយគ្នានេះ លោកអគ្គលេខាធិការបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ LMLECC ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន ការចែករំលែកព័ត៌មាន ការស្រាវជ្រាវ និងបង្ក្រាបបណ្តាញឧក្រិដ្ឋជននិងប្រព័ន្ធហិរញ្ញវត្ថុ និងការកសាងសមត្ថភាពមន្ត្រីជំនាញ ជាពិសេស ការផ្តល់ការគាំទ្រលើជំនាញទាញយក និងវិភាគ ភស្តុតាង និង DNA។
ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំសន្និសីទអន្តរជាតិ លោកអគ្គលេខាធិការបានបញ្ជាក់ថា LMLECC រីករាយ និងត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រ និងចូលរួមក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងនោះ LMLECC នឹងប្រើប្រាស់បណ្តាញ និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីស្ថានភាព នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បញ្ហាប្រឈម និងឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពហុភាគីពាក់ព័ន្ធដទៃទៀត៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia