柬埔寨公务员部举办公共采购审计培训 提升内部合规管理

分类政府
事件时间2026-09-02
地点金边
来源公共职能信息
发布时间2026/09/03 22:44
详情描述
2026年9月2日至3日,柬埔寨公务员部内部审计部门联合经济财政部内部审计总局,在金边公务员部办公大楼举办了为期两天的“公共采购与国有资产审计程序”培训。此次培训由公务员部国务秘书占瓦萨主持,旨在提升该部内部审计官员的财务管理水平及风险防控能力。
培训期间,来自经济财政部的专家团队围绕两大核心议题进行了深入讲解。在国有资产审计方面,重点涵盖了资产盘点核实方法、资产价值评估、资产全生命周期管理(包括采购、维护、报废及产权转移程序),以确保国有资产的安全与合规管理。
在公共采购审计方面,培训详细阐述了采购流程的监督技术,包括对招标程序合法性与透明度的审查、投标文件的核实、防范腐败及串标风险的措施,以及对合同执行情况的跟踪,确保货物、服务及工程项目的交付符合技术标准并按规定支付款项。
占瓦萨在培训中要求参训官员将所学专业知识与审计技术应用于实际工作中,以严谨的职业态度推动机构内部治理,落实柬埔寨政府关于公共财政管理改革的相关要求。此次培训旨在通过强化内部审计职能,提升公务员部对财务风险的识别与管控能力。
📋 简要摘要 ▸
柬埔寨公务员部联合经济财政部举办为期两天的“公共采购与国有资产审计程序”培训,旨在提升内部审计官员的财务管理与风险防控能力。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ បានសហការជាមួយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ វាសនា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុង នៃក្រសួងមុខងារសាធារណៈ។
ក្នុងកម្មវិធីរយៈពេលពីរថ្ងៃនេះ សិក្ខាកាមទាំងអស់បានសិក្សា និងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើប្រធានបទគន្លឹះចំនួន២ ដោយផ្តោតលើខ្លឹមសារលម្អិតរួមមាន៖
(១)សវនកម្មលើទ្រព្យសម្បត្តិរដ្ឋ៖ បទបង្ហាញនេះបានផ្តោតជាសំខាន់លើការដោះស្រាយបញ្ហាប្រឈម និងការពង្រឹងយន្តការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ រួមមានការណែនាំអំពីវិធីសាស្ត្រផ្ទៀងផ្ទាត់សារពើភ័ណ្ឌ ដើម្បីធានាឱ្យបាននូវវត្តមានជាក់ស្តែង និងសុវត្ថិភាពនៃទ្រព្យសម្បត្តិ, ការវាយតម្លៃតម្លៃទ្រព្យសម្បត្តិរដ្ឋ ស្របតាមស្តង់ដាគណនេយ្យសាធារណៈ ព្រមទាំងការគ្រប់គ្រងវដ្តជីវិតនៃទ្រព្យសម្បត្តិ ចាប់តាំងពីការទិញចូល ការថែទាំ រហូតដល់នីតិវិធីនៃការជម្រះបញ្ជី ឬការផ្ទេរកម្មសិទ្ធិឱ្យបានត្រឹមត្រូវតាមច្បាប់។
(២)សវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ៖ បទបង្ហាញនេះបានលាតត្រដាងលម្អិតអំពីបច្ចេកទេស និងជំហានគន្លឹះក្នុងការត្រួតពិនិត្យដំណើរការលទ្ធកម្មទាំងមូល។ ខ្លឹមសារសំខាន់ៗរួមមាន ការពិនិត្យលើភាពត្រឹមត្រូវ តម្លាភាព និងភាពស្របច្បាប់នៃនីតិវិធីដេញថ្លៃ ការផ្ទៀងផ្ទាត់ឯកសារគតិយុត្តនិងសំណើដេញថ្លៃ ដើម្បីបង្ការហានិភ័យនៃអំពើពុករលួយ ឬការឃុបឃិតគ្នា ព្រមទាំងការតាមដានការអនុវត្តកិច្ចសន្យាផ្សេងៗ សំដៅធានាថាការប្រគល់-ទទួលទំនិញ សេវាកម្ម ឬការសាងសង់ ត្រូវបានធ្វើឡើងត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស និងទូទាត់ប្រាក់ចំគោលដៅ។
ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ ឯកឧត្តម ចាន់ វាសនា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំ ដល់មន្ត្រីជំនាញសវនកម្មផ្ទៃក្នុងទាំងអស់ ត្រូវយកចំណេះដឹង និងបច្ចេកទេសជំនាញ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងកិច្ចការងារជាក់ស្តែងឱ្យមានប្រសិទ្ធភាព ម៉ឺងម៉ាត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរ ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបំពាក់បំប៉នមន្ត្រីជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ ឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុក្នុងស្ថាប័ន៕