孙占托会见欧洲商会 聚焦优化国家物流与运输效率



分类经济
事件时间2026-07-06 09:00
地点西港
来源柬埔寨通讯社
发布时间2026/07/06 15:13
详情描述
2026年7月6日上午9时,柬埔寨副总理兼柬埔寨发展理事会第一副主席、国家物流委员会主席孙占托,在西哈努克省主持召开工作会议,与欧洲商会(EuroCham)代表团进行交流。此次会议由欧洲商会主席Tassilo Brinzer带队,旨在探讨优化国家物流与运输体系,提升进出口贸易效率。
出席会议的人员包括柬埔寨发展理事会秘书长孔维民、公共工程与运输部官员、西哈努克港自治港(PAS)副总经理、海关总署副署长,以及金港高速公路公司(PPSHV Expressway)和皇家铁路公司(Royal Railway PLC)的代表。
会议期间,与会各方围绕欧洲商会收集并分析的物流指标展开讨论,重点聚焦如何改善进出口货物的运输环节。金港高速与皇家铁路公司代表就提升现有基础设施的使用效率提出了建议。孙占托对欧洲商会提出的意见表示重视,并就解决物流挑战、优化供应链效率提出了指导意见,目标是将柬埔寨打造为具有竞争力的区域物流中心。
西哈努克港自治港代表在会上介绍了PASNet移动应用程序。该程序于2023年推出,旨在为货主、物流商及货车司机提供集装箱装卸等相关信息服务。2026年,PASNet已完成与联合国自动化海关数据系统(ASYCUDA)的对接,实现了数据集成。
会议结束后,孙占托带领与会代表前往西哈努克港自治港进行实地考察,现场检查港口基础设施的开发进展及实际运营能力。
📋 简要摘要 ▸
柬埔寨副总理孙占托与欧洲商会代表举行工作会议,重点讨论提升国家物流与运输效率。会议涉及金港高速及皇家铁路公司运营优化,旨在通过改善进出口物流环节,降低企业运营成本,提升柬埔寨整体贸易竞争力。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ
(AKP ព្រះសីហនុ) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន EuroCham ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ។ អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំនេះរួមមានវត្តមាន៖ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. មួយចំនួនផងដែរ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអគ្គនាយករង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងការគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.), លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway), តំណាងក្រុមហ៊ុន Royal Railway PLC, សមាជិក សមាជិកានៃ EuroCham និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
អង្គប្រជុំបានដំណើរការទៅរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសជុំវិញសូចនាករនានាដែលបានប្រមូល និងវិភាគដោយ EuroCham ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេស ទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់របស់ខ្លួន។
ជាកិច្ចឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ ព្រមទាំងកង្វល់នានាដែលត្រូវបានលើកឡើងដោយតំណាង EuroCham។
ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំនេះដែរ តំណាង ក.ស.ស. បានធ្វើបទបង្ហាញអំពី PASNet ដែលជាកម្មវិធីទូរស័ព្ទដៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ព័ត៌មាន និងសម្រួលដល់ប្រតិបត្តិការសម្រាប់អតិថិជន ម្ចាស់ទំនិញ អ្នកលក់ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលគ្របដណ្តប់លើការលើកដាក់កុងតឺន័រនៅ ក.ស.ស។ ក្នុងឆ្នាំ២០២៦នេះ PASNet បានធ្វើសមាហរណកម្ម ភ្ជាប់ជាមួយមជ្ឈមណ្ឌលប្រព័ន្ធអាស៊ីគូដា (ASYCUDA - Automated System for Customs Data) ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យគយស្វ័យប្រវត្តិ នៃអង្គការសហប្រជាជាតិ។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំសមាសភាពចូលរួមទាំងអស់ ធ្វើទស្សនកិច្ច និងពិនិត្យប្រតិបត្តិការផ្ទាល់ (Site Visit) នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមកិច្ចរៀបចំសម្របសម្រួលពីរដ្ឋបាល ក.ស.ស.។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសមត្ថភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងសហការរៀបចំកិច្ចប្រជុំ និងដំណើរទស្សនកិច្ចការងារនេះ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia