柬埔寨旅游部发布荔枝山2026至2028年旅游开发蓝图










分类政策
事件时间2026-07-03
地点暹粒
来源柬埔寨旅游部
发布时间2026/07/04 16:23
详情描述
2026年7月3日,柬埔寨旅游部部长胡塔在暹粒主持召开会议,审议《2026-2028年普利亚杰瓦曼-诺罗敦“荔枝山”国家公园旅游发展关键措施》草案。来自相关政府部门、暹粒省政府、私营企业、发展伙伴及民间组织的约130名代表出席会议。
此次会议旨在落实柬埔寨首相洪玛奈关于将荔枝山开发为自然旅游目的地的指示。胡塔部长指出,该计划是推动暹粒旅游业多元化的战略工具,旨在吸引游客在吴哥窟之外探索更多目的地,从而延长游客停留时间并增加当地社区收入。
会议明确了荔枝山旅游发展的八项核心措施:提升旅游目的地的吸引力与竞争力;强化旅游安全与秩序;完善基础设施及配套服务;实现旅游产品与体验的多元化;保护并提升文化遗产与自然资源价值;促进当地社区参与并分享旅游收益;推动绿色、智能及韧性旅游开发;加强旅游领域的治理、伙伴关系与投资合作。
该计划的愿景是将荔枝山打造为东南亚领先的自然、文化及宗教旅游目的地,确保旅游发展的质量、可持续性与包容性,使其成为继吴哥窟之后,暹粒省最具竞争力的旅游增长点。
📋 简要摘要 ▸
柬埔寨旅游部部长胡塔在暹粒主持会议,审议荔枝山国家公园旅游发展措施。重点包括提升旅游质量、促进社区参与、发展绿色智能旅游及加强投资合作,旨在将荔枝山打造为东南亚顶级旅游目的地,吸引游客在绿色和旱季全年到访。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «សូមយើងត្រូវសហការប្រឹងប្រែងរួមគ្នាប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្នដ៏មានសក្តានុពល និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ថែមពីប្រាសាទអង្គរវត្តដែលល្បីល្បាញ»
………
បន្ទាប់ពីបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃផែនការ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រីក្នុងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល សរុបប្រមាណ ១៣០នាក់។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ និយាយជារួម និង ដោយឡែក ការស្ដារ និងជំរុញកំណើនទេសចរណ៍ នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ យុទ្ធនាការទស្សនាសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥, និងវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលក្នុងនោះរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មគោលដៅទេសចរណ៍ ឱ្យសម្បូរបែប និងមានភាពទាក់ទាញ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ នឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងភាពទាក់ទាញនៃគោលដៅទេសចរណ៍ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ក្រៅពីរមណីយដ្ឋានអង្គរ (Beyond Angkor) ឱ្យកាន់តែច្រើន។
ជាការរំលឹកឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ ដោយបានណែនាំដល់ក្រសួងទេសចរណ៍ ធ្វើការអភិវឌ្ឍភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងពិស្តារ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ចេញនូវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងឧត្តមភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍ភ្នំគូលែនតាមរយៈ៖ ១). បង្កើនភាពទាក់ទាញនិងការប្រកួតប្រជែងរបស់គោលដៅភ្នំគូលែន, ២). ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទេសចរណ៍, ៣). អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព, ៤). ធ្វើពិពិធកម្មផលិតផលនិងបទពិសោធទេសចរណ៍, ៥). អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ធម្មជាតិ, ៦). បង្កើនការចូលរួមនិងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋាន, ៧). ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងធន់ , ៨).ពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងវិនិយោគក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់អំពីចក្ខុវិស័យឱ្យប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ដែលមានគុណភាព ចីរភាព និងបរិយាបន្នដ៏មានសក្តានុពល និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត ទាំងរដូវកាលបៃតង និងរដូវកាលក្តៅផងដែរ។
ខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦