新闻部部长涅帕达:新闻从业者需提升专业素养 应对虚假信息

分类媒体资讯
事件时间2026-05-25
地点金边
来源柬埔寨国家电视台
发布时间2026/05/25 15:18
详情描述
2026年5月25日,柬埔寨新闻部部长涅帕达在金边出席“新闻技术技能”培训班开幕式时表示,在数字化时代背景下,柬埔寨需要具备高质量、专业素养及高度责任感的新闻从业者。
涅帕达指出,随着数字技术与社交媒体的快速发展,全球媒体环境竞争日益激烈,虚假信息与误导性内容已成为各国共同面临的挑战。在此背景下,新闻工作者承担着传播真实信息、维护国家利益以及向国际社会展示真实柬埔寨形象的重要职责。
新闻部强调,新闻从业者必须通过提升专业能力与实现技术现代化,以适应社会及科技的演变。加强数字时代下的新闻技能培训,不仅是提高向公众提供信息质量的必要手段,也是有效打击虚假信息、应对全球新闻环境变化的关键举措。新闻部目前正重点关注从业者的数字化技能提升,旨在通过专业化培训,确保新闻报道符合职业道德与行业标准。
📋 简要摘要 ▸
新闻部部长涅帕达在“新闻技术技能”培训班开幕式上强调,在数字化时代,柬埔寨需要高质量、专业且负责任的新闻从业者。通过提升专业能力,新闻工作者不仅能有效打击虚假信息,还能向国际社会展示真实的柬埔寨形象。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមរដ្ឋមន្រ្ដី នេត្រ ភក្ត្រា ថ្លែងថា អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិ និងបង្ហាញការពិតពីកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ត្រឹមត្រូវ និងមានទំនួលខុសត្រូវ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកឌីជីថល និងបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី កម្ពុជា ត្រូវការអ្នកសារព័ត៌មានដែលមានគុណភាព វិជ្ជាជីវៈ និងមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមតស៊ូមតិ ការពារផលប្រយោជន៍ជាតិ និងបង្ហាញការពិតពីកម្ពុជាទៅកាន់សហគមន៍អន្តរជាតិឱ្យបានត្រឹមត្រូវ និងទូលំទូលាយ។
ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម បានធ្វើឱ្យបរិយាកាសព័ត៌មានមាន ការប្រកួតប្រជែងកាន់តែខ្លាំង ខណៈព័ត៌មានមិនពិត និងការបំភាន់ព័ត៌មាន ក៏កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់គ្រប់ប្រទេស។ ក្នុងន័យនេះ អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវខ្ពស់។
តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មានត្រូវបន្តពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម ហើយការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពព័ត៌មានជូនដល់សាធារណជន ប្រឆាំងព័ត៌មានក្លែងក្លាយ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គឺជាកត្តាចាំបាច់ក្នុងការឆ្លើយតបទៅនឹងបរិបទសារព័ត៌មានសកល។
ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន»