布拉索昆与美方通话 强调柬泰边境争端和平解决
分类外交
地点金边
来源柬埔寨外交国际合作部
发布时间2026/05/13 09:51
详情描述
2026年5月12日,柬埔寨副总理兼外交与国际合作部部长布拉索昆与美国负责政治事务的副国务卿艾莉森·胡克举行电话会谈。双方就加强柬美双边关系及推动柬泰边境争端的和平解决交换了意见。
双方在通话中对两国关系的积极发展表示欢迎,并重申将在国防、安全及打击跨国犯罪等共同利益领域深化合作。
布拉索昆对美国在柬泰和平进程中提供的支持表示感谢。他强调,柬埔寨将继续坚持通过和平手段及国际法框架解决边境争端,并承诺全面履行此前签署的多项协议与声明,包括2025年7月28日签署的停火协议、2025年10月26日签署的吉隆坡联合声明,以及2025年12月27日柬泰边境总委员会第三次特别会议的联合声明。
📋 简要摘要 ▸
柬埔寨外交部部长布拉索昆与美国副国务卿艾莉森·胡克通话,双方重申加强防务、安全及打击跨国犯罪合作。布拉索昆强调将继续通过和平手段解决柬泰边境争端,并承诺履行此前签署的各项停火协议与联合声明。
📋 完整原文 ▸
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ប្រាក់ សុខុន** រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ **Allison Hooker** អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ **ឯកឧត្តមឧបនាយករដ្ឋមន្ត្រី** បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ **ឯកឧត្តមឧបនាយករដ្ឋមន្ត្រី** បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
On 12 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a telephone conversation with the Honorable Allison Hooker, U.S. Under Secretary of State for Political Affairs to discuss ways to further strengthen Cambodia-U.S. bilateral relations and efforts to ensure the peaceful resolution of the border dispute between Cambodia and Thailand.
Both sides welcomed the continued positive momentum in bilateral relations and reaffirmed their commitment to further strengthening cooperation across areas of mutual interest, including defense, security, and efforts to combat transnational crimes. His Excellency the Deputy Prime Minister also expressed appreciation for the United States’ support for the Cambodia-Thailand peace process and reaffirmed Cambodia’s commitment to the full implementation of the Ceasefire Agreement of 28 July 2025, the Kuala Lumpur Joint Declaration signed on 26 October 2025, and the Joint Statement of the 3rd Special General Border Committee Meeting held on 27 December 2025. His Excellency the Deputy Prime Minister further emphasized the importance of resolving disputes through peaceful means and in accordance with international law.