信息部警示假冒官方频道 冒用部徽 谨防虚假消息

预警类型网络诈骗
严重程度中
地点金边
发布时间2026/11/04 20:56
详情描述
柬埔寨信息部11月4日发布公告,称有匿名者使用该部名称和部徽,在Telegram创建假冒频道,意图误导公众。信息部明确表示,该频道并非官方账号,也不在该部管理之下。公告同时列出了官方频道与假冒频道的识别信息。
辨别方法很直接:官方频道名称为“ក្រសួងព័ត៌មាន - Ministry of Information”,名称旁有Telegram的蓝色认证标识(Verified Badge),表示该账号已通过平台验证。假冒频道同样使用信息部的名称和部徽,外观几乎一致,但没有这一认证标识。看有没有蓝标是目前最快的判断方式,名称和头像相同并不能作为可信依据。
风险在于,这类冒名频道可以借“官方”外衣推送不实的政策、通告类消息,诱导关注者点击可疑链接、下载文件或提交个人信息。对经常通过Telegram获取柬埔寨政务信息的人,包括在柬经商、办证、关注政策变动的群体,误信一条假消息就可能带来实际损失。
如果已经加入该假冒频道,建议立即退出,并通过Telegram的举报(Report)功能提交,平台才会介入处理。在此之前不要点击频道内的任何链接,不要下载其中文件,也不要提供个人信息。收到任何以信息部名义发布的消息,先核对发布账号是否带蓝色认证标识,再决定是否相信或转发。
📋 简要摘要 ▸
柬埔寨信息部11月4日发布公告,称有匿名者使用该部名称与官方标志在Telegram开设假冒频道,意图误导公众。该部声明此频道并非官方账号,也不在其管理之下,提醒民众谨防不实信息与数字安全风险,应仅通过经核实的官方渠道获取信息,并在相信或转发前核对消息来源。
📋 完整原文 ▸
**សេចក្តីជូនដំណឹងស្តីពីការបង្កើតឆានែល Telegram ក្លែងបន្លំឈ្មោះ «ក្រសួងព័ត៌មាន - Ministry of Information»**
ក្រសួងព័ត៌មាន សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្នមានជនអនាមិកបានបង្កើតឆានែល Telegram ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបសញ្ញា (Logo) របស់ក្រសួងព័ត៌មាន ក្នុងគោលបំណងបង្កការភាន់ច្រឡំដល់សាធារណជន។ ក្រសួងព័ត៌មាន សូមបញ្ជាក់ថា ឆានែលក្លែងក្លាយនេះមិនមែនជាឆានែលផ្លូវការ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មានឡើយ។
ដើម្បីបង្ការការភាន់ច្រឡំ ការទទួលបានព័ត៌មានមិនពិត និងហានិភ័យសុវត្ថិភាពឌីជីថល ក្រសួងព័ត៌មាន សូមជម្រាបជូននូវព័ត៌មានសម្គាល់ឆានែល Telegram ផ្លូវការ និងឆានែលក្លែងក្លាយ ដូចខាងក្រោម៖
**១. ឆានែល Telegram ផ្លូវការរបស់ក្រសួងព័ត៌មាន**
• ឈ្មោះ៖ ក្រសួងព័ត៌មាន - Ministry of Information
• តំណភ្ជាប់៖ [https://t.me/ministryofinformation](https://t.me/ministryofinformation?fbclid=IwZXh0bgNhZW0CMTAAcGRvZgFicmlkETFhTGVMck85c2dYZzdUN0h5c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABH8sgDT35PTuTQqQbVpehTniSiNGoMRzGixsc5pZOcKkj1AcYjHYv8NzbcNAi_aem_y9GPd2-WdXGi5REzrLgvpg)
• សម្គាល់៖ មានសញ្ញាធីកពណ៌ខៀវ (Verified Badge) ដែលបញ្ជាក់ពីការផ្ទៀងផ្ទាត់ដោយ Telegram។
**២. ឆានែល Telegram ក្លែងបន្លំឈ្មោះក្រសួងព័ត៌មាន**
• តំណភ្ជាប់៖ [https://t.me/qqq12312322](https://t.me/qqq12312322?fbclid=IwZXh0bgNhZW0CMTAAcGRvZgFicmlkETFhTGVMck85c2dYZzdUN0h5c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABH4odnSjFLxHuKZ4Ti_j1osOG2uldzQUxs1D_MCEjQyu2lZp9nqlPRVz3bQ7s_aem_YJAunC_sSUvIAjIRgnuGNQ)
• សម្គាល់៖ ប្រើប្រាស់ឈ្មោះ និងរូបសញ្ញារបស់ក្រសួងព័ត៌មាន ប៉ុន្តែពុំមានសញ្ញាធីកបញ្ជាក់ភាពផ្លូវការ (Verified Badge) ឡើយ។
អាស្រ័យហេតុនេះ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ដោយមិនត្រូវចូលរួម (Join) ឆានែលក្លែងក្លាយខាងលើ មិនចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ មិនទាញយកឯកសារ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈឆានែលនោះឡើយ។ ទន្ទឹមនេះ សូមចូលរួមរាយការណ៍ (Report) ឆានែលក្លែងក្លាយខាងលើទៅកាន់ Telegram ដើម្បីចាត់វិធានការទប់ស្កាត់។
ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តតាមដាន និងទទួលព័ត៌មានពិត ត្រឹមត្រូវ និងផ្លូវការ តាមរយៈឆានែល Telegram និងបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងព័ត៌មាន ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿជាក់ ឬចែករំលែកបន្ត។
សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕