劳工部部长兴索走访金边Marvel Garment工厂 强调

劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
劳工部部长兴索走访金边Marvel Garment工厂 强调
1/10
分类政府动态
事件时间2026-06-01 08:00
地点金边
来源柬埔寨劳工部
发布时间2026/06/01 16:04

详情描述

2026年6月1日早晨8时,柬埔寨劳工与职业培训部部长兴索及夫人一行,前往位于金边皇家经济特区的Marvel Garment工厂,与该厂两万余名员工进行交流并共进午餐。 兴索部长在现场表示,劳工部致力于维护劳资和谐,鼓励员工与雇主建立紧密联系,通过沟通解决工作中的问题,避免发生不符合法律程序的罢工。若员工在工作中遇到无法解决的纠纷,可立即拨打劳工部热线1286,寻求调解官员的协助。 此外,兴索部长鼓励员工积极参与TVET职业技能培训项目,以提升个人就业竞争力。相关职业技能培训信息及就业机会,可拨打热线1297进行咨询。 此次走访期间,兴索部长对Marvel Garment工厂的经营管理给予了评价,指出该工厂在遵守劳动法、提供员工福利以及利用现代化技术提升生产效率和工作环境方面表现良好。该工厂自2020年9月投入运营,主要从事服装生产。
📋 简要摘要 ▸
劳工部部长兴索近日走访位于金边皇家经济特区的Marvel Garment工厂,与两万余名员工共进午餐。部长强调了劳资和谐的重要性,并重申若遇劳资纠纷可拨打1286热线,同时鼓励员工参与TVET职业技能培训以提升就业竞争力。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងខណ្ឌកំបូល (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក (Marvel Garment Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ។ ការអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅរោងចក្រ ដើម្បីផ្តល់ជាដំណោះស្រាយជូនដល់បងប្អូនជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់សម្តេចតេជោ និង១០ចំណុចរបស់សម្តេចធិបតី។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់ ហើយប្រសិនបើមានបញ្ហាអ្វីដែលដោះស្រាយមិនបាន ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងធ្វើការ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រ​សួង ឬមន្ទីរការងារ ចុះសម្របសម្រួលឬពន្យល់ជូន និងលេខ ១២៩៧ ​សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី TVET ១,៥លានផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា ដំណើរច្រវាក់ផលិតកម្ម ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប កន្លែងធ្វើការប្រកបដោយផាសុកភាពផងដែរ។ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រនេះ មានស្តង់ដាខ្ពស់ បងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រ​យោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ សូមបញ្ជាក់ថា រោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ឱ្យម៉ាកល្បីៗជាច្រើន។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារជាង២ម៉ឺននាក់។ បងប្អូនកម្មករនៅទីនេះទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន** **មានទីកន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់បាយថ្ងៃត្រង់ដោយមិនគិតថ្លៃ។ #MLVT #HENGSour