LOLC开展社区金融知识培训
分类金融教育
事件时间2026年3月2日至3月17日
地点拉塔纳基里省
来源LOLC
发布时间2026/04/06 16:30
详情描述
LOLC于2026年3月在拉塔纳基里省16个村庄开展金融知识培训,旨在帮助社区居民正确高效地使用贷款,共有327名学员参与。
📋 完整原文 ▸
ចំណេះដឹងហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប!
ការផ្សព្វផ្សាយអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺពិតជាចាំបាច់សម្រាប់លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីជួយឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមទាំងអតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋក្នុងសហគមន៍ សរុបចំនួន ៣២៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៩៧នាក់។ វគ្គនេះបានធ្វើឡើងនៅភូមិចំនួន១៦ ក្នុងស្រុកតាវែង ស្រុកវើនសៃ និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
#LOLCCambodia #CommunityEvent #FinancialLiteracyTraining