青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术

青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
青年医生协会TYDA第二届牙科年会开幕 聚焦AI医疗技术
1/10
分类医疗
事件时间2026-07-04 08:00
地点金边
来源柬埔寨通讯社
发布时间2026/07/04 12:02

详情描述

2026年7月4日上午,柬埔寨青年医生志愿者协会(TYDA)在金边举办第二届牙科年会,会议主题为“提升牙科前沿技术实践”。TYDA理事会副主席碧占莫妮出席开幕式并致辞。 碧占莫妮在致辞中肯定了TYDA团队的筹备工作,并回顾了协会通过举办此类会议,为医疗人员提供交流经验与分享知识的平台,旨在提升医疗服务质量,加强人力资源建设。 会议重点探讨了人工智能(AI)在医疗诊断中的应用。碧占莫妮指出,AI技术能够提升诊断速度与准确性,优化治疗方案,但技术无法取代医生的职业道德、专业素养及对患者的关怀。她强调,医疗服务应以患者为中心,在利用科技手段的同时,必须确保医疗质量、安全与效率,并始终保持职业道德与人道主义精神。 碧占莫妮在会上提出五点建议:将年会作为学习平台;持续向同行及后辈分享知识;在提升技术水平的同时坚守职业操守;以患者为中心,提供清晰的解释并承担责任;保持TYDA的志愿者精神与人道主义意愿。
📋 简要摘要 ▸
青年医生协会(TYDA)在金边举办第二届牙科年会,碧占莫妮出席并致辞。会议探讨了牙科前沿技术及AI在医疗诊断中的应用,旨在提升医疗服务质量与专业道德。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២ AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦– លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញជាអធិបតីពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានវាយតម្លៃ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ ក្រុមការងាររបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដោយកាលពីឆ្នាំ២០២៥កន្លងទៅនេះ សមាគម TYDA បានរៀបចំយ៉ាងជោគជ័យរួចមកហើយ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍រំលឹកនូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា សមាគមបានរៀបចំសន្និសីទជាច្រើនហូរហែដើម្បីពិគ្រោះ ពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ហើយក៏ជាថ្នាលនៃកិច្ចសន្ទនាគ្នា ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាសុខាភិបាលទៅកាន់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងជាការរួមចំណែកក្នុងការពង្រឹងមូលធនមនុស្សឱ្យបានកាន់តែរឹងមាំ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យមានការប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ ព្រោះក្នុងគោលដៅរួមគឺ ចង់ឃើញអ្នកជំងឺទទួលបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមានការទទួលខុសត្រូវ។ លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចជួយឱ្យយើងរកឃើញរោគវិនិច្ឆ័យលឿនជាងមុន ល្អប្រសើរជាងមុន រៀបចំផែនការបានល្អជាងមុន ប៉ុន្តែបច្ចេកវិទ្យាមិនអាចជំនួសនូវមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណារបស់គ្រូពេទ្យបានទេ។ មុននឹងបញ្ចប់ លោកជំទាវបណ្ឌិតបានចែករំលែកនូវគោលគំនិតមួយចំនួន រួមមាន៖ ១.សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ ២.សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ ៣.សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមសីលធម៌វិជ្ជាជីវៈ ៤.សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់ ៥.សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA៕ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia