柬埔寨邀请东盟观察员实地核查马德望边境争议区
分类边境动态
事件时间2026-07-06
地点马德望省贡良县
来源新柬埔寨日报
发布时间2026/07/06 20:59
详情描述
2026年7月6日,柬埔寨国防部协调小组带领东盟观察员小组,前往马德望省贡良县第52至59号界碑区域进行实地核查。此次考察由来自菲律宾的特派团团长带队,并有相关部门官员参与。
在核查过程中,东盟观察员小组重点查看了泰方在第52至54号界碑附近单方面修建边境围栏的情况,并确认了相关施工活动导致临时界桩受损的事实。此外,观察员小组还对第52至59号界碑之间存在泰国民众越界耕种的区域进行了实地勘察。
柬埔寨国防部表示,针对泰方的上述行为,柬方已通过外交照会提出正式抗议。柬方认为,此类单方面行动违反了双方在陆地边界联合委员会(JBC)机制下的双边程序。柬埔寨政府呼吁尽快召开JBC会议,通过既有机制解决边境争端。
此次邀请东盟观察员实地考察,旨在向国际社会展示柬埔寨处理边境问题的立场。柬方重申,将继续坚持通过和平对话、双边机制、国际法及现有协议,妥善解决边境相关问题。目前,该区域局势主要通过外交渠道处理,建议前往该地区的民众保持警惕。
📋 简要摘要 ▸
柬埔寨国防部邀请东盟观察员小组,对马德望省贡良县第52至59号界碑区域进行实地核查。此举旨在应对泰方单方面修建边境围栏及越界耕种问题。柬方已通过外交照会提出抗议,并呼吁通过双边联合边界委员会机制和平解决争端。
📋 完整原文 ▸
កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យស្ថានភាពព្រំដែន ក្រោយថៃសាងសង់របងដោយឯកតោភាគី
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មមកពីហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។
ក្នុងដំណើរចុះពិនិត្យនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃ នៅក្បែរបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៤ ហើយក៏បានឃើញការបែកបាក់បង្គោលបណ្ដោះអាសន្ន ដែលបង្កឡើងដោយសកម្មភាពខាងលើផងដែរ។
បន្ទាប់ពីទទួលបានព័ត៌មានបច្ចេកទេសអំពីការវាស់វែងរួម និងការបោះបង្គោលបណ្ដោះអាសន្ន ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះពិនិត្យទីតាំងដែលមានប្រជាពលរដ្ឋថៃធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជា នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩។
ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាបានតវ៉ាទៅភាគីថៃតាមរយៈកំណត់ទូត ដោយចាត់ទុកថាសកម្មភាពទាំងនេះប៉ះពាល់ដល់នីតិវិធីទ្វេភាគីក្រោមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ជាមួយគ្នានេះ កម្ពុជាក៏បានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំ JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាតាមយន្តការដែលមានស្រាប់។
ក្រសួងបញ្ជាក់ថា ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានបានឃើញស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន និងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា យន្តការទ្វេភាគី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន។