卫生部技术团队于8月10日至14日对磅湛省7个运营区的20家
分类医疗
事件时间2026-08-10至2026-08-14
地点磅湛
来源柬埔寨卫生部
发布时间2026/08/16 15:13
详情描述
2026年8月10日至14日,柬埔寨卫生部技术团队对磅湛省7个运营区的20家医疗中心进行了第三轮基层医疗服务质量评估。此次评估由卫生部国务秘书宁帕里(Neang Pharith)带队,卫生部副国务秘书莫塔维(Mok Thavy)及当地卫生部门、地方政府代表随行。
评估工作旨在监测基层医疗服务的进展,核查此前建议的落实情况,并识别服务中的不足与挑战,以便及时采取改进措施。评估重点涵盖医疗中心基础设施、医疗设备管理、药品与疫苗储备、人力资源配置、医疗服务质量与安全、医护人员职业道德与沟通能力、数据管理及转诊系统,以及社区参与度等八个方面。
此次评估涉及的20家医疗中心包括:磅湛省内的磅暹、巴泰、成威、波礼楚、斯雷桑托、斯登特朗及哥苏丁等7个运营区所属的医疗中心,具体名单为:成威、美平、波礼楚、蔡威、巴莱、特莫奔、棉、克罗、马三、奥鲁、比安哥斯纳、克波当温、奥斯瓦、特安、克拉、哥苏丁、哥密、哥克、哥罗卡及平楚医疗中心。
评估结果显示,磅湛省多数医疗中心在服务质量方面取得进展。卫生部工作组指出,这些成果得益于省卫生局、地方政府及医疗中心管理委员会的协作。工作组要求各方继续保持现有成果,针对评估中发现的不足进行整改,并强化日常监督机制,以确保基层医疗服务能够持续满足民众对高质量、公平及安全医疗的需求。
📋 简要摘要 ▸
卫生部技术团队于8月10日至14日对磅湛省7个运营区的20家医疗中心进行服务质量评估,旨在提升基层医疗服务水平。
📋 完整原文 ▸
ការចុះតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការផ្តល់សេវាថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពចំនួន២០ ក្នុងខេត្តកំពង់ចាម ជុំទី៣ ឆ្នាំ២០២៦។
——
ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យស្រុកប្រត្តិបត្តិមន្រ្តីសុខាភិបាល ក្នុងខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពចំនួន ២០ ស្ថិតក្នុងស្រុកប្រតិបត្តិចំនួន៧ រួមមាន ស្រុកប្រតិបត្តិ បាធាយ ជើងព្រៃ ព្រៃឈរ ស្រីសន្ធរ និងកំពង់ចាមកំពង់សៀម ស្ទឹងត្រង់ និងកោះសូទិន។
បេសកកម្មនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ ដែលបានដាក់ចេញកន្លងមក វាយតម្លៃគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា ព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនៅតាមមណ្ឌលសុខភាព ដើម្បីដាក់ចេញវិធានការកែលម្អឱ្យបានសមស្រប និងទាន់ពេលវេលា។ គោលដៅសំខាន់គឺធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពដែលមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ គណនេយ្យភាព និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១.ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានទូទៅរបស់មណ្ឌលសុខភាព។
២.ការគ្រប់គ្រង និងការប្រើប្រាស់សម្ភារៈបរិក្ខារពេទ្យ។
៣.ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងសម្ភារៈបរិក្ខារចាំបាច់។
៤.ស្ថានភាពធនធានមនុស្ស ការបែងចែកភារកិច្ច និងការបង្កើនសមត្ថភាពបុគ្គលិក។
៥.គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពបឋម។
៦.ឥរិយាបថ ការប្រាស្រ័យទាក់ទង និងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល។
៧.ការគ្រប់គ្រងទិន្នន័យ ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការតាមដានអ្នកជំងឺបន្ត។
៨.ការពង្រឹងអភិបាលកិច្ច ការចូលរួមរបស់សហគមន៍ និងនិរន្តរភាពនៃការផ្តល់សេវានៅមូលដ្ឋាន។
ជាលទ្ធផលនៃការចុះពិនិត្យ ក្រុមការងារបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាពភាគច្រើនក្នុងខេត្តកំពង់ចាម មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដោយសារការខិតខំប្រឹងប្រែងផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។
សមិទ្ធផលទាំងនេះកើតចេញពីការដឹកនាំ ការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល និងសហគមន៍។
តាមរយៈវឌ្ឍនភាពនេះ ខេត្តកំពង់ចាមបានបង្ហាញនូវសក្តានុពលក្នុងការក្លាយជាខេត្តគំរូមួយ សម្រាប់ការអនុវត្ត និងការពង្រឹងការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន។ ក្រុមការងារបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរក្សាសមិទ្ធផលដែលសម្រេចបាន កែសម្រួលចំណុចខ្វះខាត និងពង្រឹងយន្តការតាមដានជាប្រចាំ ដើម្បីធានាឱ្យការផ្តល់សេវាថែទាំសុខភាពបឋមមានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព ឆ្លើយតបតាមតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។
មណ្ឌលសុខភាពទាំង ២០ ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាពជើងព្រៃ
២.មណ្ឌលសុខភាពមេព្រីង
៣.មណ្ឌលសុខភាពព្រៃឈរ
៤.មណ្ឌលសុខភាពជ្រៃវៀន
៥.មណ្ឌលសុខភាពបារាយណ៍
៦.មណ្ឌលសុខភាពថ្មពូន
៧.មណ្ឌលសុខភាពមៀន
៨.មណ្ឌលសុខភាពក្រូច
៩.មណ្ឌលសុខភាពមាឃ៣
១០.មណ្ឌលសុខភាពអូរម្លូ
១១.មណ្ឌលសុខភាពពាមកោះស្នា
១២.មណ្ឌលសុខភាពខ្ពបតាងួន
១៣.មណ្ឌលសុខភាពអូរស្វាយ
១៤.មណ្ឌលសុខភាពទ្រាន
១៥.មណ្ឌលសុខភាពក្រឡា
១៦.មណ្ឌលសុខភាពកោះសូទិន
១៧.មណ្ឌលសុខភាពកោះមិត្ត
១៨.មណ្ឌលសុខភាពគគរ
១៩.មណ្ឌលសុខភាពកោះរការ និង
២០.មណ្ឌលសុខភាពព្រីងជ្រំ។
ក្រសួងសុខាភិបាលនឹងបន្តពង្រឹងការតាមដាន អភិបាលគាំទ្រ និងការកែលម្អគុណភាពសេវាសុខភាពបឋមនៅទូទាំងប្រទេស ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព សមធម៌ និងអាចទុកចិត្តបាន ស្របតាមគោលដៅនៃការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)