旅游部部长胡哈考察暹粒陶瓷业 推动手工艺品与旅游融合










分类旅游
事件时间2026-07-30
地点暹粒
来源柬埔寨旅游部
发布时间2026/08/05 14:41
详情描述
2026年7月30日,柬埔寨旅游部部长胡哈前往暹粒省,实地考察当地陶瓷手工艺作坊。此次考察旨在深入了解陶瓷生产流程、产品设计及开发情况,并探讨陶瓷手工艺品在打造具有柬埔寨文化标识的旅游纪念品方面的潜力。
胡哈在考察期间鼓励当地企业主、手工艺人及生产者,在保持柬埔寨文化身份、传统工艺与艺术特色的基础上,持续提升产品质量,加强设计创新,开发符合旅游市场需求与趋势的新产品。
此外,胡哈建议通过创新旅游体验模式,让游客能够实地参观陶瓷制作过程,了解传统工艺,并亲自参与陶瓷产品的制作或装饰环节。此类互动活动可作为新型旅游产品,丰富暹粒省的旅游体验内容。
此次考察体现了旅游部对推动旅游产品多元化及提升附加值的重视,旨在将“柬埔寨制造”产品打造为游客体验的重要组成部分,从而促进柬埔寨旅游业向高质量、高韧性及可持续方向发展。
📋 简要摘要 ▸
旅游部部长胡哈近日考察暹粒陶瓷手工业,旨在提升本地手工艺品质量与设计感。胡哈鼓励业者将“柬埔寨制造”产品融入旅游体验,通过开发具有文化标识的纪念品,增强暹粒旅游业的韧性与可持续发展能力。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិច ខេត្តសៀមរាប ដើម្បីលើកកម្ពស់ផលិតផលសិប្បកម្មខ្មែរ និងជំរុញការផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិចក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីដំណើរការផលិត ការរចនាម៉ូដ ការអភិវឌ្ឍផលិតផល ក៏ដូចជាសក្តានុពលនៃសិប្បកម្មសេរ៉ាម៉ិចក្នុងការចូលរួមបង្កើតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ដែលមានអត្តសញ្ញាណខ្មែរ។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សិប្បករ និងអ្នកផលិតក្នុងស្រុក ឱ្យបន្តពង្រឹងគុណភាពផលិតផល បង្កើនភាពច្នៃប្រឌិតក្នុងការរចនា និងអភិវឌ្ឍផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់ទីផ្សារទេសចរណ៍ ខណៈនៅតែរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងស្នាដៃសិល្បៈខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតបទពិសោធន៍ទេសចរណ៍បែបច្នៃប្រឌិត តាមរយៈការរៀបចំឱ្យភ្ញៀវទេសចរអាចទស្សនាដំណើរការផលិតសេរ៉ាម៉ិច ស្វែងយល់ពីជំនាញសិប្បកម្ម និងចូលរួមសាកល្បងផលិត ឬតុបតែងសេរ៉ាម៉ិចដោយផ្ទាល់ ដែលអាចក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ បង្កើនភាពសម្បូរបែបនៃបទពិសោធន៍ទេសចរណ៍នៅខេត្តសៀមរាប។
ដំណើរទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងមានតម្លៃបន្ថែម ព្រមទាំងលើកកម្ពស់ផលិតផល «ផលិតនៅកម្ពុជា» ឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបទពិសោធន៍ធ្វើដំណើររបស់ភ្ញៀវទេសចរ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ភាពធន់ និងចីរភាព។
ខេត្តសៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
H.E. HUOT Hak Visits a Ceramic Handicraft Workshop in Siem Reap Province to Promote Cambodian Handicrafts and Strengthen Linkages with the Tourism Sector
H.E. HUOT Hak, Minister of Tourism, visited and inspected a ceramic handicraft workshop in Siem Reap Province to gain firsthand insights into its production processes, product design and development, as well as the potential of ceramic handicrafts to contribute to the development of tourism products and souvenirs that embody Cambodia’s unique cultural identity.
On the occasion, H.E. the Minister encouraged business owners, artisans, and local producers to continue enhancing product quality, fostering creativity in design, and developing new products that respond to the evolving needs and trends of the tourism market, while preserving Cambodia’s cultural identity, heritage, and artistic craftsmanship.
H.E. the Minister also encouraged the development of creative tourism experiences by enabling visitors to observe the ceramic-making process, learn about traditional craftsmanship, and participate directly in making or decorating ceramic products. Such activities have the potential to become new tourism products that enrich and diversify visitor experiences in Siem Reap Province.
The visit and on-site inspection reflect continued attention to diversifying tourism products and creating greater added value, while promoting “Made in Cambodia” products as an integral part of the visitor experience. This will contribute to the development of Cambodia’s tourism sector with greater quality, resilience, and sustainability.
Siem Reap Province, 30 July 2026
#Cambodia
#greenseasoncambodia
#ministryoftourismcambodia
#huothak