柬埔寨农业部启动农产品质量标准提升项目










分类农业
地点特本克蒙省/磅通省
来源柬埔寨农林渔业部
发布时间2026/09/18 16:28
详情描述
2026年9月16日及18日,柬埔寨农林渔业部国务秘书杨桑库玛博士在特本克蒙省和磅通省主持召开了“柬埔寨农产品标准与质量提升项目”启动研讨会。
该项目由柬埔寨农林渔业部与德国国际合作机构(GIZ)、Fuchs Group及Ofi公司共同合作开展。项目旨在支持特本克蒙省和磅通省约3,050户农户,重点提升胡椒和腰果的生产质量与安全性,使其符合国际市场标准,特别是满足德国及欧洲市场的准入要求。
出席研讨会的人员包括农林渔业部副国务秘书卡索提、农业推广局、农工业局、社区发展局代表,以及特本克蒙省和磅通省农业局负责人、省政府代表和相关胡椒与腰果社区代表。
研讨会明确了乡级农业官员的职责,包括为农户提供技术指导、监督生产标准与质量的内部执行情况、记录并追踪产品来源、协调技术问题,以及协助农户对接市场。
📋 简要摘要 ▸
农业部在特本克蒙省和磅通省启动农产品质量标准提升项目,旨在支持约3,050户农户,通过与GIZ及Fuchs Group等机构合作,提升农产品质量。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា
=====================
នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី **« **ការចាប់ផ្តើមអនុវត្ត គម្រោងលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា**»** នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងកសិកម្ម អង្គការ GIZ ក្រុមហ៊ុនដៃគូ Fuchs Group និង Ofi មន្ត្រីកសិកម្មឃុំ និងតួអង្គពាក់ព័ន្ធ ដោយផ្តោតលើការគាំទ្រកសិករប្រមាណ ៣,០៥០ គ្រួសារ នៅខេត្តត្បូងឃ្មុំ និងកំពង់ធំ ក្នុងការផលិត ម្រេច និងស្វាយចន្ទី ឱ្យមានគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។
សិក្ខាសាលាមានការចូលរួមពី ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានកសិឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងកំពង់ធំ តំណាងរដ្ឋបាលខេត្តទាំង២ តំណាងសហគមន៍ម្រេច និងស្វាយចន្ទី និងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា តាមរយ:សិក្ខាសាលា បានចង្អុលបង្ហាញនូវ តួនាទីមន្ត្រីកសិកម្មឃុំ ផ្តល់ការណែនាំបច្ចេកទេសដល់កសិករ ត្រួតពិនិត្យផ្ទៃក្នុងលើការអនុវត្តស្តង់ដារនិងគុណភាពផលិតកម្ម កត់ត្រា និងតាមដានប្រភពផលិតផល សម្របសម្រួលបញ្ហាបច្ចេកទេស និងការភ្ជាប់ទៅទីផ្សារជាដើម៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)