柬埔寨卫生部参与2027-2029年三年滚动公共投资计划跨部门会议

分类政务新闻
事件时间2026年4月8日上午
地点金边,部长理事会
来源柬埔寨卫生部
发布时间2026/04/10 08:46
详情描述
卫生部代表出席了关于2027-2029年公共投资计划的跨部门会议,讨论了项目评估机制、数据系统优化及各部门投资预算的协调工作。
📋 完整原文 ▸
កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកម្មវិធីវិនិយោគសាសាធារណ:៣ឆ្នាំរំកិល ២០២៧-២០២៩
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពី កម្មវិធីសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ ទីស្កីការគណ:រដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
កិច្ចប្រជុំនេះអន្តរក្រសួងនេះ បានផ្តោតសំខាន់លើ៖ (១)ការពិនិត្យមើលលើសេចក្តីព្រាង នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ មុនដាក់ឆ្លងគណ:រដ្ឋមន្ត្រី ដែលក្នុងនោះរាប់ទាំង ការពិនិត្យពិភាក្សាលើខ្លឹមសារ និងតួលេខជារួម និងដោយឡែកតាមក្រសួង ស្ថាប័ន ដែលមានក្នុងកម្មវិធីវិនិយោគសាធារណ:លើកនេះ (២)ការពង្រឹងយន្តការតាមដាន និងវាយតំលៃលើការអនុវត្តគម្រោងទាំងឡាយ នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ដែលមានជាអាទ៌ទម្រង់របាយកាណ៍ និងបែបបទរាយការណ៍ជាដើម (៣)ការពិភាក្សាលើការងារផ្សេងៗ និងពិសេសការកែលម្អដំណើរការនៃការរៀបចំកម្មវិធីវិនិយោគសាធារណៈ សម្រាប់ឆ្នាំក្រោយរួមមាន ការពង្រឹងគុណភាព ប្រព័ន្ធទិន្នន័យ និងការរៀបចំសិក្ខាសាលាតម្រង់ទិសនាចុងឆ្នាំ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រី នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំង អ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ៨៧ រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)