劳工部特本克蒙就业论坛 9万岗位 免费技能培训










分类就业
事件时间2026-11-15
地点特本克蒙省
来源柬埔寨劳工部
发布时间2026/11/15 15:04
详情描述
2026年11月15日上午,柬埔寨劳工部在特本克蒙省特本克蒙县学校举办就业论坛,集中释放国内逾9万个岗位,并同步推介国家社保(NSSF)权益与免费TVET职业技能培训。活动面向从泰国返柬的前劳工及求职青年,ABA银行特本克蒙分行、Thaco Agri、Sinki Apparel、MONGKOL HR等企业到场对接。
📋 完整原文 ▸
ក្រសួងការងារជំរុញឱ្យអតីតពលករ និងយុវជនកំពុងស្វែងរកការងារចាប់យកឱកាសការងារក្នុងស្រុកប្រកបដោយសុវត្ថិភាពជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងរៀនជំនាញដោយឥតគិតថ្លៃ
(ត្បូងឃ្មុំ)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់ លោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានស្វែងរក និងនាំយកឱកាសការងារក្នុងស្រុកជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករពីប្រទេសថៃ។ នាឱកាសនេះ ក្រសួងបាននាំយកឱកាសការងារក្នុងស្រុកជាង ៣ពាន់កន្លែង ក្នុងចំណោមការងារជាង ៩ម៉ឺននៅទូទាំងប្រទេសមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីចុះឈ្មោះសម្ភាស ទទួលបានការងារធ្វើភ្លាមៗ។
លោកជំទាវបានលើកទឹកចិត្តឱ្យបងប្អូនទទួលយកឱកាសការងារក្នុងស្រុកទាំងនេះ ដោយបានធ្វើការប្រៀបធៀបពីការងារចំណាកស្រុកខុសច្បាប់នៅថៃ និងការងារក្នុងស្រុកជាពិសេសការងារក្នុងប្រព័ន្ធ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. ដែលគុណភាពនៃការផ្តល់សេវាកាន់តែប្រសើរ ដូចជា៖ ផ្នែកគ្រោះថ្នាក់ការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ចំណែកឯ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។
ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកជំទាវបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងដោយស្របច្បាប់ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជាប្រទេសជប៉ុន កូរ៉េ អ៊ីស្រាអែល សិង្ហបុរីជាដើម។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ ធ្វើម្ហូប និងផ្នែកសាឡនជាដើម ព្រមទាំងជំនាញទន់ផងដែរ។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន ដោយក្រសួងក៏ជួយរកកន្លែងសម្រាប់ធ្វើកម្មសិក្សាផងដែរ។
លោកជំទាវក៏បានសំណូមពរឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយស្កែន QR កូដ ដើម្បីមើលព័ត៌មាន ជាពិសេសអាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខ Hotline ១២៩៧ ដែលជាលេខនាំសំណាង សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយ ធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA (ខេត្តត្បូងឃ្មុំ), ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR)៕
#MLVT #HENGSour