磅通等三省2082人竞120个小学教师岗










分类教育招聘
事件时间2026-10-28 12:30
地点金边卫生科学大学
来源柬埔寨公共服务部
发布时间2026/10/28 14:54
详情描述
10月28日,来自磅通、菩萨和拜林三省的2082名考生抵达金边卫生科学大学(UHS)考点,参加2026-2027学年小学教师合同制岗位招聘考试,竞争120个岗位。
按省份划分,磅通省考生1223人,竞争74个岗位;菩萨省707人,竞争40个岗位;拜林省152人,竞争6个岗位。
UHS是今年小学教师招聘考试的6个考点之一。该考点共设53个考场,分布在4栋楼内,包括药学院楼、德乔提贝和平楼、3号楼和2号楼,考场编号从222
📋 简要摘要 ▸
来自磅通、菩萨、拜林三省的2082名考生10月28日齐聚金边卫生科学大学考点,竞争2026-2027学年120个小学教师岗位。考试分三科:高棉语12:30-14:00、数学14:30-16:00、常识16:30-18:00,每科90分钟、满分100分,考场实行严格安检。
📋 完整原文 ▸
បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា១២០កន្លែង នៅមណ្ឌល UHS
បេក្ខជនមកពីខេត្តកំពង់ធំ ពោធិ៍សាត់ និងប៉ៃលិន សរុបចំនួន ២ ០៨២នាក់ បានមកដល់មណ្ឌលប្រឡងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយប្រកួតប្រជែងយកតំណែងសរុបចំនួន១២០កន្លែង។
នៅបរិវេណមណ្ឌលប្រឡង បេក្ខជនបានមកជួបជុំគ្នាជាបន្តបន្ទាប់ ដោយអ្នកខ្លះអង្គុយរំឭកមេរៀន អ្នកខ្លះពិនិត្យព័ត៌មានបន្ទប់ប្រឡង ខណៈអ្នកផ្សេងទៀតរង់ចាំចូលមណ្ឌល ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីធានាសណ្តាប់ធ្នាប់ និងតម្លាភាពនៃដំណើរការប្រឡង។
សម្រាប់ការប្រឡងប្រជែងរបស់ក្រសួងមុខងារសាធារណៈ ក្នុងចំណោមបេក្ខជនទាំង ២,០៨២នាក់ ដែលបានដាក់ពាក្យប្រឡងនៅមណ្ឌល UHS មានបេក្ខជនសម្រាប់ប៉ុស្តិ៍បំពេញការងារនៅខេត្តកំពង់ធំចំនួន ១,២២៣នាក់ ប្រកួតប្រជែងយក ៧៤កន្លែង, ខេត្តពោធិ៍សាត់ចំនួន ៧០៧នាក់ ប្រកួតប្រជែងយក ៤០កន្លែង និងខេត្តប៉ៃលិនចំនួន ១៥២នាក់ ប្រកួតប្រជែងយក ៦កន្លែង។
មណ្ឌលប្រឡង UHS គឺជាមណ្ឌលមួយក្នុងចំណោមមណ្ឌលប្រឡងទាំង៦ ដែលត្រូវបានរៀបចំឡើងសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សានៅឆ្នាំនេះ។ ដើម្បីសម្រួលដល់ការប្រឡង គណៈកម្មការបានរៀបចំបន្ទប់ប្រឡងសរុបចំនួន៥៣បន្ទប់ នៅក្នុងអគារចំនួន៤ រួមមាន អគារមហាវិទ្យាល័យឱសថសាស្ត្រ អគារតេជោធិបតី សន្តិភាព អគារទី៣ និងអគារទី២ ដោយមានលេខបន្ទប់ប្រឡងចាប់ពី២២២ ដល់២៧៤។
សម្រាប់ការប្រឡងទូទាំង៦មណ្ឌល មានបេក្ខជនដាក់ពាក្យសរុបចំនួន ២០ ២៤៩នាក់ (ស្រី ១៤ ៤១៤នាក់) ប្រកួតប្រជែងយកតំណែងគ្រូបង្រៀនចំនួន ២ ៨៤៤កន្លែង សម្រាប់បំពេញតម្រូវការនៅតាមខេត្តចំនួន២៤ ដោយប្រើប្រាស់បន្ទប់ប្រឡងសរុប៥១៦បន្ទប់ មណ្ឌលទាំង៦ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) វិទ្យាស្ថានជាតិអប់រំ (NIE) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងសាលាភូមិន្ទរដ្ឋបាល (ERA)។
ការប្រឡងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ដោយបេក្ខជនត្រូវប្រឡងលើវិញ្ញាសាចំនួន៣ រួមមាន ភាសាខ្មែរ ចាប់ពីម៉ោង១២៖៣០ ដល់ម៉ោង២រសៀល គណិតវិទ្យា ចាប់ពីម៉ោង២៖៣០ ដល់ម៉ោង៤រសៀល និងចំណេះដឹងទូទៅ ចាប់ពីម៉ោង៤៖៣០ ដល់ម៉ោង៦ល្ងាច។ វិញ្ញាសានីមួយៗមានរយៈពេល៩០នាទី និងពិន្ទុសរុប១០០។