蒙多基里省举办西哈莫尼国王登基22周年庆典

蒙多基里省举办西哈莫尼国王登基22周年庆典
分类时政
事件时间2026-10-29
地点蒙多基里省
来源柬埔寨国家电视台
发布时间2026/10/29 13:01

详情描述

2026年10月29日上午,蒙多基里省在省府友谊会议厅举行西哈莫尼国王登基22周年庆典。仪式由省议会主席棉恩与省长宫金尼共同主持,省级各部门官员、军警、师生及当地民众参加。活动回顾国王在位期间推动的社会福利与民生事业,全体与会者共同祈福,祝愿国王健康长寿。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងមហោឡារិក នៅសាលប្រជុំមិត្តភាព សាលាខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោកគ្រូ-អ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លានេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអានសារលិខិតថ្វាយព្រះពរ តំណាងឱ្យរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រទូទាំងខេត្ត ដោយបានសម្តែងនូវអំណរសាទរឥតឧបមា និងកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ព្រមទាំងសកម្មភាពមនុស្សធម៌ សង្គមកិច្ច និងសុខមាលភាពសាធារណៈ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតន