昂西塔维拉代表皮占莫尼向殉职军人家庭捐赠1000万瑞尔

分类社会新闻
事件时间2026-06-05
地点蒙多基里省
来源柬埔寨国家电视台
发布时间2026/06/05 17:24
详情描述
2026年6月5日下午,蒙多基里省红十字会名誉主席昂西塔维拉代表皮占莫尼,前往蒙多基里省森莫诺隆市莫诺隆分区宰森村,慰问殉职军人索普里的家属。
殉职军人索普里年仅20岁,于2026年6月4日凌晨1时35分,在柬埔寨与泰国边境执行运送补给任务时不幸殉职。
昂西塔维拉在现场转达了皮占莫尼对殉职军人家属的哀悼与慰问,并对家属长期支持军人保家卫国表示感谢。
此次捐赠物资包括100公斤大米、6箱方便面、2箱罐头鱼、2箱果汁、2箱饮用水、2提鱼露及2提酱油。此外,昂西塔维拉代表皮占莫尼向家属转交了1000万瑞尔慰问金,以协助其家庭应对生活开支。
📋 简要摘要 ▸
昂西塔维拉代表皮占莫尼向在柬泰边境执行任务时殉职的军人索普里家属捐赠1000万瑞尔及生活物资,以表达政府对殉职军人的深切哀悼与慰问。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាននាំយកសម្ភារៈ និងថវិកាចំនួន ១០លានរៀល របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមរំលែកមរណទុក្ខគ្រួសារសព លោក ពលឯក សុខ ព្រី វីរកងទ័ពជួរមុខ
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងសហការី បាននាំយកសម្ភារៈ និងថវិកាចំនួន ១០លានរៀល របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនគ្រួសារសព លោក ពលឯក សុខ ព្រី ជន្មាយុ ២០ឆ្នាំ ដែលបានមរណភាព ក្នុងការបំពេញបេសកម្មដឹកស្បៀងជូនកងទ័ពនៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៤ ខែមិថុនា វេលាម៉ោង១ និង៣៥នាទី ពិធីបុណ្យសពស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរកងទ័ព ដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ព ឱ្យចូលរួមការពារបូរណភាពដែនដី។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ បាននាំយកមកជាមួយនូវអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានដូចជា ៖ អង្គរ ១០០គីឡូក្រាម មីជាតិ ៦កេស ត្រីខ ២កេស ទឹកផ្លែឈើ ២កេស ទឹកបរិសុទ្ឋ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ និងថវិកាចំនួន ១០លានរៀល ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ៕
作者: វិចិត្រ
分类: ព័ត៌មានជាតិ