“提升公共行政治理”改革论坛成功举办
分类政治/行政改革
事件时间未明确具体日期
地点柬埔寨
来源柬埔寨公共服务部
发布时间2026/04/03 22:51
详情描述
柬埔寨政府举办公共行政治理改革论坛,多位高级官员就公共行政改革、公共财政管理、分权化改革等议题进行了专题汇报与讨论,吸引了各界广泛关注。
📋 完整原文 ▸
វេទិកាកែទម្រងស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការស៊ីវិល សាកលវិទ្យាល័យ អ្នកសារព័ត៌មាន និងសាធារណជន តាមរយៈការចោទជាសំណួរជាច្រើនមកកាន់វាគ្មិនទាំង៤
ក្នុងវេទិកានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជាវាគ្មិនមកពីការដ្ឋានកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល បានធ្វើការបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារអាទិភាពដែលនឹងត្រូវអនុវត្តបន្ត តាមរយៈបទបង្ហាញទាំង៤ រួមមាន៖ (១)បទបង្ហាញទី១ ស្តីពី«វិធានការ និងកម្មវិបាកជាវិជ្ជមាននៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ, (២)បទបង្ហាញទី២ ស្តីពី«កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ២០២៣-២០២៧» ដោយឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៣)បទបង្ហាញទី៣ ស្តីពី«វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទិសដៅបន្ត» ដោយឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង (៤)បទបង្ហាញទី៤ ស្តីពី«វឌ្ឍនភាពនៃការអនុវត្តការងារ និងសមិទ្ធផលដែលសម្រេចបានក្នុងក្របខ័ណ្ឌការងាររបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់» ដោយឯកឧត្តម ឌិន ស៊ីដែន ជំនាញច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី។
**📲 **[អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម](https://www.facebook.com/share/p/1CeUSbzB3K/)**
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | **[Website](https://www.mcs.gov.kh/)[
🌐 ](https://youtube.com/@MinistryofCivilService)**|**[ Facebook
🌐 ](https://web.facebook.com/CivilServiceCambodia)**|**[ Instagram
🌐 ](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[ Tiktok
🌐 ](https://www.tiktok.com/@mcsgovernment?)**|**[ Telegram
🌐 ](http://t.me/mcsgovkh)**|**[ YouTube](https://youtube.com/@MinistryofCivilService)