金边少女车祸身亡案辟谣 警方证实非抢劫系单方事故



分类治安
事件时间2026-09-01
地点金边
来源CN123
发布时间2026/09/01 21:47
详情描述
针对近期社交媒体流传的一起金边少女车祸身亡及摩托车失踪事件,金边市警察局长朱那林于2026年9月1日公开辟谣,证实该案并非抢劫案件,而是单方交通事故。
据调查,该起事故发生于2026年8月31日,地点位于金边市诺罗敦大道与148号路交界处,靠近诺罗敦小学。受害少女在驾驶摩托车时撞上路沿并摔倒,导致重伤身亡。
事发后,一名路过的男子凯·拉塔纳(Keo Ratana)将受害人送往医院救治,并将其摩托车送至安东医院(Preah Ang Duong Hospital)寄存,以便归还给受害者家属。该男子在送医时留下了自己的行驶证及身份证,请求医护人员全力救治,但受害者因伤势过重不幸离世。
朱那林局长表示,警方已找回该辆摩托车,并确认案件性质为单方交通事故,社交媒体上关于“摩托车被抢”的传言不实。为表彰凯·拉塔纳在危难时刻伸出援手的善举,朱那林局长向其发放了100万瑞尔的奖金,并对受害者家属表示深切慰问。
📋 简要摘要 ▸
针对社交媒体流传的少女车祸摩托车被抢事件,金边市警察局长朱那林证实,该案为少女驾驶摩托车撞击路沿导致的单方交通事故,并非抢劫案件,摩托车已找回。
📋 完整原文 ▸
ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមជុំវិញករណីយុវតីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ ហើយម៉ូតូត្រូវបាត់ពីកន្លែងកើតហេតុ ពេលនេះសមត្ថកិច្ចបានរកឃើញម៉ូតូវិញហើយ។
ករណីនេះមិនមែនជាករណីប្លន់នោះទេ ពោលគឺយុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង គឺបេីកម៉ូតូបុកខឿនរួចដួល។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលនាញបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។
បន្ទាប់ពីការស្រាវជ្រាវ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង គឺយុវតីរងគ្រោះបានបើកម៉ូតូឡើងលើខឿនផ្លូវបណ្តាលឱ្យដួលបោកនឹងខឿនផ្លូវ។
បន្ទាប់មកមានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រទះឃើញ ហេីយបុរសម្នាក់ចេះយកអាសាបានយកយុវតីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ ហេីយម៉ូតូត្រូវបុរសរូបនេះ យកទៅផ្ញើនៅមន្ទីរពេទ្យអង្គឌួង ដើម្បីទុកប្រគល់ជូនក្រុមគ្រួសារយុវតីរងគ្រោះវិញ ព្រមទាំងដាក់កាតគ្រីម៉ូតូរបស់ខ្លួន និងអត្តសញ្ញាណបណ្ណសុំឲ្យគ្រូពេទ្យជួយសង្គ្រោះនាង តែដោយសាររបួសធ្ងន់ក៏បណ្តាលឲ្យស្លាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ចំពោះករណីនេះមិនមែនជាករណីប្លន់ ឬក៏មិនមែនជាករណីផ្សេងដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ ពោលគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងបណ្តាលឱ្យស្លាប់ ហើយម៉ូតូក៏បានរកឃើញវិញដែលដោយផ្ញើទុកនៅមន្ទីរពេទ្យព្រះអង្គឌួង។
ជាការលើកទឹកចិត្តដល់បុរសម្នាក់ឈ្មោះ កែវ រតនា ដែលចេះជួយយកអាសាគ្នាពេលជួបគ្រោះថ្នាក់លើដងផ្លូវ ទាំងដែលមនុស្សមិនដែលស្គាល់គ្នានោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឧបត្ថម្ភថវិកា ១លានរៀល ជាការលើកទឹកចិត្ត។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានចូលរួមសោកស្តាយ ព្រមទាំងរំលែកនូវមរណទុក្ខចំពោះយុវតីរងគ្រោះ និងសាច់ញាតិ ដែលបាត់បង់កូនស្រីជាទីស្រឡាញ់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
គួរឱ្យដឹងថា យុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនរោត្តម ផ្លូវ១៤៨ ជាប់កែង សាលាបឋមសិក្សាព្រះនរោត្តម កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៕
ព័ត៌មានរហ័សថ្មីៗ HOTNEWS
ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
ទំនាក់ទំនងផ្សព្វផ្សាយពានិជ្ជកម្មផ្សេងៗ
0717095001
@NGINSOKHUN