卫生部启动2026至2030年国家疫苗接种战略
分类公共卫生
事件时间2026-08-25
地点磅湛省
来源柬埔寨卫生部
发布时间2026/08/26 16:01
详情描述
2026年8月25日,柬埔寨卫生部在磅湛省举行研讨会,正式启动2026-2030年国家疫苗接种战略的制定工作。卫生部国务秘书布拉·索潘纳里(Prak Sophannary)主持会议,来自卫生部各部门、相关省份卫生局及世界卫生组织、联合国儿童基金会等国际机构的共50名代表出席。
此次研讨会旨在通过分析现状优化全国免疫接种体系。会议核心议程包括:更新全球及区域疫苗接种议程框架,评估中期审查结果;分析国家疫苗接种计划现状;运用SWOT分析法及5Whys分析法识别优先问题及根本原因;确立2026-2030年国家疫苗接种战略的愿景、目标及总体战略方向。
布拉·索潘纳里在会上表示,疫苗接种是降低可预防疾病发病率与死亡率的公共卫生干预手段,也是实现全民健康覆盖的核心组成部分。她强调,制定高质量的战略需要整合多方知识、经验与数据,并依赖各利益相关方的共同参与。
出席本次会议的人员还包括卫生部国务秘书佩·索提(Pech Sotheary)、磅湛省副省长肯·普鲁(Khim Proeun),以及来自磅湛、柏威夏、特本克蒙、干拉、桔井、贡布、上丁、暹粒和茶胶等省份的卫生部门代表。
📋 简要摘要 ▸
卫生部在磅湛省召开研讨会,正式启动2026-2030年国家疫苗接种战略,旨在通过分析现状优化全国免疫接种体系,提升公共卫生安全水平。
📋 完整原文 ▸
សិក្ខាសាលា ពីការវិភាគស្ថានភាព និងបង្កើតយុទ្ធសាស្ត្រជាតិ ស្ដីពីការផ្ដល់ថ្នាំបង្ការ ឆ្នាំ២០២៦-២០៣០។
——
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលា ពីការវិភាគស្ថានភាព និងបង្កើតយុទ្ធសាស្ត្រជាតិ ស្ដីពីការផ្ដល់ថ្នាំបង្ការ ឆ្នាំ២០២៦-២០៣០ នៅសណ្ឋាគាររស្មីសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖
(១)ធ្វើបច្ចុប្បន្នភាពអំពីក្របខ័ណ្ឌសកល និងតំបន់ តាមរបៀបវារៈ
នៃការផ្តល់ថ្នាំបង្ការ ឆ្នាំ២០៣០ រួមទាំងលទ្ធផលសំខាន់ៗ ពីការពិនិត្យពាក់
កណ្តាលអាណត្តិ និងភាពពាក់ព័ន្ធរបស់កម្មវិធីផ្តល់ថ្នាំបង្ការ
(២)ពិនិត្យ និងវិភាគស្ថានភាពរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ
(៣)កំណត់បញ្ហាអាទិភាព និងឫសគល់នៃមូលហេតុ (ដោយប្រើប្រាស់ការវិភាគ SWOT និង 5Whys)
(៤)កំណត់ និងឯកភាពលើ ចក្ខុវិស័យ គោលដៅ គោលបំណង
និងយុទ្ធសាស្រ្តរួម សម្រាប់ការបង្កើតយុទ្ធសាស្ត្រជាតិ ស្តីពីការផ្តល់ថ្នាំបង្ការ ឆ្នាំ២០២៦-២០៣០។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការផ្តល់ថ្នាំបង្ការ គឺជាអន្តរាគមន៍សុខភាពសាធារណៈដ៏មានប្រសិទ្ធិភាពខ្ពស់ ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ ដែលអាចការពារបានដោយវ៉ាក់សាំង ព្រមទាំងជាផ្នែកស្នូលនៃការថែទាំសុខភាពបឋម ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
លោកជំទាវក៏បានបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រដែលមានគុណភាព មិនអាចកើតចេញពីបុគ្គលតែម្នាក់ ឬអង្គភាពមួយបានឡើយ។ យុទ្ធសាស្រ្តដ៏រឹងមាំ ត្រូវកើតចេញពី ចំណេះដឹង បទពិសោធន៍ ទិន្នន័យ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឃឹម ប្រុស អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោកស្រី សូ ណារី អគ្គលេខាធិការង នៃក្រសួងសុខាភិបាល លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក Dr. Makiko Iijima តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងអង្គការ UNICEF តំណាងអង្គការ CHAI និងលោកលោកស្រីជាប្រធាន និងតំណាងមកពីនាយកដ្ឋាននៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ កណ្ដាល ក្រចេះ កំពត ស្ទឹងត្រែង សៀមរាបនិងតាកែវ សរុបចំនួន ៥០រូប។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)