规划部国家统计局招聘进入面试环节
分类政府
地点金边
来源公共职能信息
发布时间2026/09/19 11:07
详情描述
柬埔寨规划部国家统计局近期启动了合同制官员招聘工作,目前该流程已进入面试阶段。
此次招聘旨在选拔具备专业知识与实际工作经验的人才,以提升公共服务效率并促进国家发展。参与面试的候选人对现行招聘体系表示认可,认为该机制能够确保选拔过程的透明度与公正性。
据了解,招聘流程设有专门的评审委员会进行严格监督。同时,反腐败机构(ACU)全程参与并对考试环节进行持续核查,以确保选拔过程不存在违规行为。候选人普遍认为,该招聘体系遵循“凭能力入选”的原则,保障了选拔结果的公平与准确。
📋 简要摘要 ▸
规划部国家统计局招聘工作已进入面试阶段,候选人对新招聘体系的透明度表示高度认可,旨在选拔优秀人才服务社会。
📋 完整原文 ▸
**បេក្ខជនបង្ហាញទំនុកចិត្តខ្ពស់លើប្រព័ន្ធប្រឡងប្រជែងក្នុងបរិបទថ្មី ខណៈដែលដំណើរការវិញ្ញាសាសួរផ្ទាល់មាត់ក្រសួងផែនការ កំពុងដំណើរការ**
ក្នុងខណៈដែលដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានឈានដល់វគ្គ «វិញ្ញាសាសួរផ្ទាល់មាត់» និងកំពុងដំណើរការយ៉ាងសកម្ម។ ជាមួយគ្នានេះបេក្ខជនជាច្រើនរូប ដែលបានចូលរួមប្រឡង បានបង្ហាញពីការជឿជាក់យ៉ាងមុតមាំ លើការសម្រាំងយកអ្នកមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធពិតប្រាកដក្នុងបរិបទថ្មីបែបនេះ ដើម្បីបង្កើតបានជាធនធានមនុស្សដ៏មានតម្លៃ ទៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងសង្គមប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលល្អខ្លាំងដល់ការអភិវឌ្ឍជាតិ។
ក្រោយឆ្លងកាត់បទពិសោធប្រឡងនាពេលកន្លងមក បេក្ខជនអះអាងដូចៗគ្នាពីភាពស្អាតស្អំ តម្លាភាព និងយុត្តិធម៌ ថា "មិនមានចន្លោះប្រហោងណាមួយ ដែលអាចឱ្យកើតមានអំពើពុករលួយឡើយ។ គ្រប់ដំណើរការប្រឡងមានគណៈកម្មការមេប្រយោគត្រួតពិនិត្យយ៉ាងហ្មត់ចត់ ព្រមទាំងមានវត្តមានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើរត្រួតពិនិត្យជាប់ជាប្រចាំ ព្រមទាំងមានការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ធានាបាននូវភាពស្អាតស្អំ និងត្រឹមត្រូវបំផុត។"
សូមអញ្ជើញទស្សនាវីដេអូចំណាប់អារម្មណ៍បេក្ខជនជាច្រើនរូប ដែលបានចូលរួមប្រឡង បានសម្តែងនូវអារម្មណ៍រំភើប និងបង្ហាញទំនុកចិត្តខ្ពស់លើប្រព័ន្ធប្រឡងប្រជែងបរិបទថ្មី ដែលមានតម្លាភាព យុត្តិធម៌ ស្របតាមគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»៕