暹粒洞里萨湖旅游船民收入分成获政府维持 助力民生改善
分类民生政策
事件时间2026-06-20 00:00
地点暹粒
来源柬埔寨快讯
发布时间2026/06/21 10:25
详情描述
2026年6月20日,柬埔寨政府发布消息,针对暹粒省洞里萨湖冲克涅(Chong Kneas)旅游社区的船民收入问题作出政策调整。
此前,受中东地区局势影响,全球燃油价格上涨,给当地旅游社区居民的生计带来压力。为减轻民众负担,政府此前已决定提高冲克涅旅游船民的收入分成比例。
在与吴哥机构(Angkor Institution)负责人讨论并听取社区代表诉求后,政府决定维持现有的收入分成比例。即便未来燃油价格出现下降,该分成比例也将保持不变,旨在持续增加社区居民的经济收入。
政府要求当地旅游社区加强内部团结,在提供旅游服务时确保透明度与服务质量,以提升游客信任度,从而吸引更多国内外游客前往参观。
📋 简要摘要 ▸
柬埔寨政府决定维持暹粒洞里萨湖旅游船民的收入分成比例,即使未来燃油价格下降,该政策也将持续。此举旨在减轻当地旅游社区在燃油高价压力下的负担,并要求社区提升服务透明度与质量,以吸引更多国内外游客。
📋 完整原文 ▸
ក្រោយពីត្រលប់មកពីប្រជុំនៅសហព័ន្ធរុស្សី ខ្ញុំបានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។
ក្នុងដំណើរកម្សាន្តនោះ ខ្ញុំក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាពលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ ខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អ្វីជាការស្នើសុំរបស់ខ្ញុំគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។
ថ្ងៃសៅរ៍ ទី ២០ មិថុនា ២០២៦