国公省商务局局长换届 占宁莫主持就职仪式









分类政务
事件时间2026-08-03
地点国公省
来源柬埔寨商务部
发布时间2026/08/03 12:00
详情描述
2026年8月3日上午,柬埔寨商务部在国公省大剧院举行国公省商务局局长就职仪式。商务部部长占宁莫出席并主持仪式,宣布基武正式接替已达退休年龄的前任局长萨林法里,出任国公省商务局局长。国公省议会主席通那隆、省长奇瓦以及商务部官员、地方政府代表等出席仪式。
占宁莫在仪式上对新任局长表示祝贺,并肯定了前任局长萨林法里任内的贡献,同时对国公省商务局全体官员在推动当地贸易发展方面的工作表示认可。她指出,国公省具备显著的发展潜力,主要依托自然旅游资源、工业物流及经济特区、深水港项目,以及能源、农业和水产养殖业三大支柱。
占宁莫强调,商务部正积极落实政府“五角战略”第一阶段任务,包括深化公共行政改革、加强知识产权保护、推广地理标志(GI)及集体商标以提升产品竞争力,并致力于扩大国际市场、推动贸易数字化及提升公共服务水平,以优化营商环境并保障消费者权益。
针对国公省未来的商务工作,占宁莫向新任局长提出具体要求,包括加强本地市场对接、促进生产社区与私营部门的合作、推动地理标志及集体商标注册以提升农产品和水产品附加值,并要求持续监测市场动态,提升公共服务效率。她同时鼓励省商务局全体官员在履行职责时保持专业、透明与问责,共同推动当地贸易与投资发展。
📋 简要摘要 ▸
国公省商务局举行局长就职仪式,基武正式接替退休的萨林法里担任局长。商务部部长占宁莫出席并主持仪式,强调了对当地贸易发展的持续支持与监管要求。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង
...
(កោះកុង)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលបានចូលនិវត្តន៍។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុង ជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់លោកប្រធានមន្ទីរដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។ ជាពិសេស លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកោះកុង ដែលបានរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ ដោយឈរលើសរសរស្តម្ភសំខាន់ចំនួន ៣ រួមមាន៖ (១) វិស័យទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏លេចធ្លោ (២) វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងឡូជីស្ទិក តាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ និង (៣) វិស័យថាមពល កសិកម្ម និងវារីវប្បកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ការជំរុញពាណិជ្ជកម្មក្នុងស្រុក ការពង្រឹងកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ការពង្រីកទីផ្សារអន្តរជាតិ ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងក្របខណ្ឌតំបន់ និងសកល ការធ្វើទំនើបកម្មសេវាសាធារណៈ ការផ្សារភ្ជាប់ព័ត៌មានទីផ្សារ និងការពង្រីកការផ្តល់សេវាឌីជីថល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងការលើកកម្ពស់ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងដោយស្មោះត្រង់ និងការធានាសុវត្ថិភាពផលិតផលទំនិញ។
ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី ដោយផ្តោតលើការតភ្ជាប់ទីផ្សារក្នុងស្រុក ការពង្រឹងភាពជាដៃគូរវាងសហគមន៍ផលិត និងវិស័យឯកជន ការជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សម្រាប់ផលិតផលសក្តានុពលក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម និងជលផល ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការបន្តតាមដានស្ថានភាពទីផ្សារ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕
…
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))