茶胶省缉毒行动:抓获7名嫌犯,交火致2名警察受伤
| 分类 | 治安新闻 |
| 事件时间 | 2026年4月2日 |
| 事件地点 | 茶胶省巴地县 |
| 发布时间 | 2026-04-02 19:32 |
新闻摘要
茶胶省巴地县发生缉毒行动,警方在抓捕过程中遭嫌犯持枪反抗,导致2名警员重伤,现场缴获枪支及毒品。
**បង្ក្រាបគ្រឿងញៀននៅតាកែវ ចាប់ខ្លួន៧នាក់ បាញ់តដៃ ប៉ូលិសរងរបួស២នាក់
**
ខេត្តតាកែវ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ខណៈជនសង្ស័យបានប្រើអាវុធបាញ់តដៃ បណ្ដាលឱ្យកម្លាំងសមត្ថកិច្ចរងរបួសធ្ងន់ ២នាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
តាមការឱ្យដឹងពីសមត្ថកិច្ច ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ក្នុងអំឡុងប្រតិបត្តិការ ជនសង្ស័យបានប្រើអាវុធបាញ់តបមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាល ២រូប រងរបួសធ្ងន់។ ទោះជាយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ និងឃាត់ខ្លួនជនសង្ស័យបានសរុប ៧នាក់។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖
• កាំភ្លើងខ្លី ៣ដើម
• គ្រាប់កាំភ្លើងមួយចំនួន
• គ្រឿងញៀនមួយចំនួន
• ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈមន្ត្រីនគរបាលរងរបួសកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
——
Page [Troryorng News](https://www.facebook.com/share/p/1ZfrcPhPoZ/
Page [Troryorng TV](https://www.facebook.com/share/14DPeavcn1c/?mibextid=wwXIfr
Page [Troryorng សង្គម-កម្សាន្ត](https://www.facebook.com/share/1GLoG894TC/?mibextid=wwXIfr
Page [Troryorng Spots](https://www.facebook.com/share/19g1hx7oGe/?mibextid=wwXIfr
www.troryorng.com