洪玛奈出席大学毕业典礼 强调教育应重能力与品德

洪玛奈出席大学毕业典礼 强调教育应重能力与品德
分类教育
事件时间2026-10-02 08:00
地点金边
来源洪玛奈首相
发布时间2026/10/02 13:55

详情描述

2026年10月2日上午8时,柬埔寨首相洪玛奈出席在金边举行的亚洲欧洲大学毕业典礼。 洪玛奈在致辞中表示,柬埔寨第七届政府将“人”作为五角战略第一阶段的首要任务,重点在于提升教育质量及基于学习成果的培训。他强调,教育的核心目标不仅是获取文凭,更在于培养学生的能力与职业道德,使学生具备思考、分析、实践及解决问题的能力。大学应致力于培养学生的软技能,包括批判性思维、创造力、沟通能力、团队协作、领导力以及职业责任感,以满足国内外劳动力市场的需求。 在政府预算方面,2027年财政预算案显示,教育、青年和体育部的预算总额约为11亿美元,较2026年增长4.7%,即增加超过5000万美元;卫生部预算总额约为6.8亿美元,较2026年增长1.5%,即增加超过1000万美元。洪玛奈强调,国防开支的增加不会削减教育与卫生领域的预算。此外,政府将继续通过公平基金、燃油补贴及现金援助等方式,支持全国约460万名贫困及弱势群体。 针对人工智能(AI)技术,洪玛奈指出,AI是具备潜力的工具,但不会取代人类。他认为,掌握AI技术的人将比不使用者更具优势,但AI应作为辅助工具用于分析、研究与决策,而非让人类丧失自主性。由于AI可能模糊现实与虚构的界限,使用该技术必须遵循道德、责任与价值观,因为机器无法替代人类的情感与判断力。 关于国防领域,洪玛奈表示,实施兵役义务是国家投资人力资源的政策,旨在培养人才。青年在两年的服役期内,将接受纪律、责任感、领导力、生活技能及现代技术(如无人机与AI)的培训,这些经历将为国家发展储备核心力量,助力实现柬埔寨2050年愿景。
📋 简要摘要 ▸
洪玛奈出席亚洲欧洲大学毕业典礼时表示,政府将“人”作为五角战略第一阶段的首要任务。他强调教育的核心在于培养学生的能力与职业道德,而非仅仅获取文凭,旨在为柬埔寨2050年愿景储备核心人才。
📋 完整原文 ▸
សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅតែបន្តចាត់ទុក «មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលផ្អែកលើលទ្ធផលសិក្សា (Outcome-Based Education)។ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រនោះទេ ប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ (Competence and Character) ដើម្បីឱ្យនិស្សិតម្នាក់ៗ ចេះគិត, ចេះវិភាគ, ចេះអនុវត្ត និង​ ចេះដោះស្រាយបញ្ហា។ សម្ដេចធិបតីបានបន្តថា សាកលវិទ្យាល័យ​ ជាកន្លែងបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញទន់សំខាន់ៗ រួមមាន៖ ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការច្នៃប្រឌិត, ការប្រាស្រ័យទាក់ទង, ការងារជាក្រុម, ភាពជាអ្នកដឹកនាំ, ព្រមទាំងសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។ រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់លើវិស័យសង្គមកិច្ច ជាពិសេសការវិនិយោគលើការអប់រំ និងសុខាភិបាល។ ក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៧, ថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មានការកើនឡើង ៤,៧% (កើនជាង ៥០លានដុល្លារ) ធៀបនឹងឆ្នាំ២០២៦ ដែលសរុបមានប្រមាណជាង ១,១ពាន់លានដុល្លារ ខណៈថវិកាក្រសួងសុខាភិបាលកើនឡើង ១,៥% (កើនជាង ១០លានដុល្លារ) សរុបប្រមាណជាង ៦៨០លានដុល្លារ ធៀបនឹងឆ្នាំ២០២៦ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើវិធានគន្លឹះនៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតលើមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុកនោះទេ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលបន្តគាំទ្រកម្មវិធីអន្តរាគមន៍ជំនួយសង្គម តាមរយៈមូលនិធិសមធម៌, ការឧបត្ថម្ភធនលើតម្លៃប្រេងឥន្ធនៈ និងការឧបត្ថម្ភសាច់ប្រាក់ ជា៤លើកដល់ប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ និងងាយរងហានិភ័យ ប្រមាណ ៤,៦ លាននាក់ នៅទូទាំងប្រទេស។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការបង្កើនការចំណាយលើវិស័យការពារជាតិ នឹងមិនកាត់បន្ថយថវិកាចេញពីវិស័យអប់រំ និងសុខាភិបាលឡើយ។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្តានុពល ប៉ុន្តែសម្ដេចធិបតីបានគូសរំលេចថា៖ “AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើ AI នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើ”។ ការប្រើប្រាស់ AI ត្រូវធ្វើឡើងជាទម្រង់ «ជំនួយការ» ដើម្បីជួយដល់ការគិតវិភាគ, ការស្រាវជ្រាវ និងការសម្រេចចិត្ត ប៉ុន្តែមិនត្រូវពឹងផ្អែកលើ AI រហូតបាត់បង់ភាពម្ចាស់ការ ឬឱ្យ AI ក្លាយជាមេដឹកមុខយើងនោះទេ។ ដោយសារ AI អាចបង្កើតភាពមិនច្បាស់លាស់រវាងភាពពិត និងភាពប្រឌិត, ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែឈរលើក្រមសីលធម៌, គុណធម៌, ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស ព្រោះម៉ាស៊ីនមិនអាចជំនួសអារម្មណ៍, មនោសញ្ចេតនា និងការវិនិច្ឆ័យតាមកាលៈទេសៈរបស់មនុស្សបានឡើយ។ ពាក់ព័ន្ធនឹងវិស័យការពារជាតិ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ជាគោលនយោបាយវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្ស​​ ទាំងក្នុងវិស័យការពារជាតិ និងសង្គមជាតិ ដោយរាជរដ្ឋាភិបាលមិនមែនយកយុវជនទៅ «បង្កកចោល» ក្នុងរយៈពេល ២ឆ្នាំនោះទេ។ ផ្ទុយទៅវិញ, រយៈពេល ២ឆ្នាំនៃការហ្វឹកហ្វឺន ជាឱកាសក្នុងការទទួលបានការអប់រំវិន័យ, ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ, ជំនាញបំណិនជីវិត, ការបំពាក់ជំនាញបច្ចេកវិទ្យាទំនើប (ដូចជា ដ្រូន និង AI) ព្រមទាំងឱកាសអាជីព នាពេលអនាគត។ ដូច្នេះ, យុវជនមិនត្រូវមើលឃើញការអនុវត្តកាតព្វកិច្ចយោធាជាបន្ទុកនោះទេ ប៉ុន្តែត្រូវចាត់ទុកវាជាឱកាសក្នុងការចូលរួមបម្រើជាតិ និងទទួលបានការអភិវឌ្ឍសមត្ថភាពខ្លួន ពីការវិនិយោគរបស់រដ្ឋ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ “រាជរដ្ឋាភិបាលវិនិយោគលើធនធានមនុស្សក្នុងវិស័យកងទ័ព ប៉ុន្តែផ្លែផ្កានឹងទទួលបាននៅក្នុងសង្គមជាតិ”។ ជាចុងក្រោយ, សម្ដេចធិបតី បានផ្តល់អនុសាសន៍គន្លឹះដល់និស្សិតសម្រាប់ការរស់នៅ និងការកសាងអាជីព ដោយជំរុញឱ្យប្រកាន់ខ្ជាប់នូវ «ការរៀនសូត្រពេញមួយជីវិត» ព្រោះការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគ្រាន់តែជាការចាប់ផ្តើមនៃការរៀនសូត្រក្នុងជីវិតពិតប៉ុណ្ណោះ។ និស្សិតត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយទទួលខុសត្រូវ, រក្សាសុចរិតភាព, កិត្តិយសវិជ្ជាជីវៈ មានវិន័យ ស្រឡាញ់ជាតិ, គោរពប្រវត្តិសាស្ត្រ និងធ្វើខ្លួនជាកូនល្អ, មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងយកចំណេះដឹង និងគុណតម្លៃដែលទទួលបានទៅប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង, គ្រួសារ និងសង្គមជាតិ ព្រមទាំងក្លាយជាកម្លាំងស្នូលក្នុងការរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសរឹងមាំ និងរុងរឿង៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia