柬埔寨邮轮接待获15国游客致谢 西港服务获认可

柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
柬埔寨邮轮接待获15国游客致谢 西港服务获认可
1/10
分类旅游
事件时间2026-10-29
地点西港
来源柬埔寨旅游部
发布时间2026/10/29 15:50

详情描述

2026年10月29日,维拉维奥德赛号(Villa Vie Odyssey)邮轮停靠西哈努克市自治港。柬埔寨旅游部发布的通稿显示,船上有来自15个国家的约200名国际游客,另有约150名船员和工作人员。该邮轮因燃油问题影响后续航程。 旅游部长、西哈努克省代理省长、自治港总经理,以及移民总局、省旅游局和相关部门代表登船查看情况,直接看望游客与船员,听取他们的困难和诉求,现场协调解决方案与必要服务。西哈努克省行政当局与主管部门随后成立协调工作组,重点保障全体游客的安全、健康和便利。通稿提到,副总理兼发展理事会第一副主席、国家物流委员会主席,以及新闻部长也为此次协调提供了配合,旅游部长对各方密切协作表示感谢。 停留期间,部分游客前往西哈努克省的海滩、岛屿及周边景点继续游览,另一部分则转往金边;有游客表示希望日后再次来柬。游客、船员和工作人员对柬方的接待、关照与协调表示感谢,并称赞当地民众的友善。旅游部通稿同时重申柬埔寨作为安全、友好、好客旅游目的地的定位,呼应“柬埔寨——奇迹王国,温暖以待”的宣传口号。 15个国家的具体名单原文未逐一列出,船舶后续航程与人员安置安排可向旅游部通稿核实。
📋 简要摘要 ▸
旅游部发布双语通稿称,停靠西港自治港的维拉维奥德赛号共有约200名来自15个国家的游客与约150名船员,公开感谢柬埔寨皇家政府提供热忱欢迎、良好接待、细致关照及必要协调。通稿同时强调柬埔寨作为安全、友好、好客旅游目的地的定位,呼应“柬埔寨——奇迹王国,温暖以待”的宣传口号。
📋 完整原文 ▸
[English Below] កម្ពុជាបន្តបង្ហាញទឹកចិត្តមនុស្សធម៌ «ប្រទេសតូច តែបេះដូងធំ»៖ ភ្ញៀវទេសចរអន្តរជាតិ ១៥សញ្ជាតិ នៃនាវា Odyssey ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចដ៏ល្អ ការយកចិត្តទុកដាក់ និងការសម្របសម្រួលចាំបាច់នានា ក្នុងអំឡុងពេលដែលនាវាទេសចរណ៍នេះកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សាមុត សុធារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យករណីនាវា Villa Vie Odyssey ដែលជួបបញ្ហាប្រេងដើម្បីបន្តដំណើរ ព្រមទាំងបានចុះសាកសួរសុខទុក្ខផ្ទាល់ ស្តាប់ក្តីកង្វល់ និងសំណូមពររបស់ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រប់ផ្នែក និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ ជាពិសេសឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម និង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តល់កិច្ចសហការយ៉ាងសកម្មផងដែរ។ បន្ទាប់ពីការពិភាក្សា និងវាយតម្លៃស្ថានភាពជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង ស្ថាប័នមានសមត្ថកិច្ច បានចាត់តាំងក្រុមការងារសម្របសម្រួល និងបានដាក់ចេញនូវវិធានការចាំបាច់ និងទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការទទួលបានព័ត៌មាន និងការផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដោយផ្តោតជាសំខាន់លើ សុវត្ថិភាព សុខុមាលភាព ផាសុកភាព និងភាពកក់ក្តៅរបស់ភ្ញៀវទេសចរអន្តរជាតិគ្រប់រូប។ សម្រាប់កម្ពុជា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ជាពិសេសនៅពេលដែលពួកគេជួបប្រទះការលំបាក។ ក្នុងឱកាសនោះ ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជានាវិក និងក្រុមការងាររបស់នាវា បានសម្តែងនូវក្តីរំភើប ការដឹងគុណ និងទំនុកចិត្តចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ពួកគាត់ក៏បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរអំពីសម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ភ្ញៀវទេសចរអន្តរជាតិមួយចំនួនបានឆ្លៀតឱកាសបន្តដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរ កោះ និងគោលដៅទេសចរណ៍ជុំវិញខេត្តព្រះសីហនុ ខណៈដែលមួយចំនួនទៀតបានបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ។ ភ្ញៀវទេសចរមួយចំនួនក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងវិលត្រឡប់មកទស្សនាកម្ពុជាជាថ្មីម្តងទៀតនាពេលអនាគត។ ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ ក៏បានរំលេចឡើងវិញនូវកេរដំណែលមនុស្សធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលពិភពលោកបានចងចាំតាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ នៅពេលនោះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវានេះបានជួបប្រទះការលំបាកក្នុងការស្វែងរកកំពង់ផែចូលចត ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ កាយវិការប្រកបដោយមនុស្សធម៌នេះបានទទួលការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ និងបានធ្វើឱ្យសារដ៏មានអត្ថន័យ «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ» (A Small Country with a Big Heart) ក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ សកម្មភាពទាំងនេះបានចូលរួមពង្រឹងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមស្មារតី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។ ក្រុងព្រះសីហនុ​, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦