洪玛奈奖学金选拔赛在磅湛省举行

洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
洪玛奈奖学金选拔赛在磅湛省举行
1/10
地点磅湛省
来源柬埔寨司法部
发布时间2026/10/25 15:13

详情描述

磅湛省普雷楚县近日举行第3届“洪玛奈奖学金”10年级优秀学生选拔赛,考场设在洪森普雷特登中学。柬埔寨副总理兼司法部部长高乐出席开考仪式。 本次选拔赛旨在提升学生学习能力,鼓励学生从7年级起夯实基础,为后续学业及高中毕业考试做好准备。共有165名10年级学生报名参赛,考核科目涵盖数学、物理、文学及历史。为确保考试的公正与透明,试题编制与阅卷工作由教育、青年和体育部负责,司法部工作组则与当地5所中学协作执行考务工作。 比赛将选拔出25名优胜者,所有获奖者均可获得荣誉证书及一套11年级教材。具体奖励设置如下: 第1名:本田Dream 125摩托车1辆及奖金100万瑞尔。 第2至3名:每人获Wave摩托车1辆及奖金100万瑞尔。 第4至5名:每人获笔记本电脑1台及奖金100万瑞尔。 第6至10名:每人获奖金200万瑞尔。 第11至20名:每人获奖金100万瑞尔。 第21至25名:每人获奖金50万瑞尔。 此外,各单科成绩第1名的学生还将额外获得荣誉证书及笔记本电脑1台。
📋 简要摘要 ▸
磅湛省举行第3届10年级优秀学生选拔赛,优胜者将获得奖金及笔记本电脑奖励。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ លើកទី៣ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ===================== ខេត្តកំពង់ចាម៖ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិស័យយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំជាច្រើនរូបទៀត។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងជាលើកទី៣ បន្ទាប់ពីលើកទី១ នៅឆ្នាំ២០២៤ និងលើកទី២ នៅឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងជំរុញទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រតាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ។ ការកសាងមូលដ្ឋានចំណេះដឹងឱ្យបានរឹងមាំតាំងពីដំណាក់កាលនេះ នឹងជួយឱ្យសិស្សានុសិស្សត្រៀមលក្ខណៈបានល្អសម្រាប់ចូលរួមប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចធិបតី ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។ ការប្រឡងឆ្នាំនេះ មានបេក្ខជនចូលរួមសរុបចំនួន ១៦៥នាក់ លើមុខវិជ្ជាចំនួន៤ រួមមាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។ ដើម្បីធានាសុក្រឹតភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំវិញ្ញាសា និងកែសន្លឹកកិច្ចការប្រឡង។ ដោយឡែក ក្រុមការងារក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥។ ចំពោះរង្វាន់ជ័យលាភី ការប្រឡងនេះនឹងជ្រើសរើសសិស្សឆ្នើមចំនួន ២៥រូប ដែលម្នាក់ៗនឹងទទួលបានប័ណ្ណសរសើរ និងសៀវភៅសិក្សាថ្នាក់ទី១១ ចំនួន១ឈុត ព្រមទាំងរង្វាន់តាមចំណាត់ថ្នាក់ ដូចខាងក្រោម៖ • ជ័យលាភីចំណាត់ថ្នាក់លេខ១៖ ម៉ូតូ Honda Dream 125 ចំនួន១គ្រឿង និងថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣៖ ម្នាក់ៗទទួលបានម៉ូតូ Wave ចំនួន១គ្រឿង និងថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ៤ និងលេខ៥៖ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃចំនួន១គ្រឿង និងថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ៦ ដល់លេខ១០៖ ម្នាក់ៗទទួលបានថវិកា ២លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ១១ ដល់លេខ២០៖ ម្នាក់ៗទទួលបានថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ២១ ដល់លេខ២៥៖ ម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល។ បន្ថែមលើនេះ ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងមុខវិជ្ជានីមួយៗ នឹងទទួលបានប័ណ្ណសរសើរ និងកុំព្យូទ័រយួរដៃចំនួន១គ្រឿងផងដែរ។