司法部与计划部公务员考试9月14日举行

类型考试
时间2026-09-14
地点金边
组织公务员考试委员会
发布时间2026/08/31 19:47
活动详情
司法部与计划部公务员选拔考试定于2026年9月14日举行。此次考试由公务员考试委员会负责组织,旨在选拔专业人才进入政府部门工作。
8月31日下午,副总理兼公务员事务部大臣、公务员考试委员会主席洪玛尼主持召开了跨部门筹备会议。会议听取了关于报名进展及考务准备工作的汇报,并对相关技术性工作进行了讨论与决策。
本次考试的考场设在皇家行政学院。招聘名额具体分配如下:司法部招聘15名法律专业官员,计划部下属的国家统计局招聘16名合同制官员。
考试流程将严格遵循公开、公平、公正及包容的原则,确保选拔过程透明。请各位考生密切关注后续发布的官方公告,并留意考试委员会的直接联络,以获取考场安排及其他必要信息。
📋 简要摘要 ▸
司法部与计划部公务员选拔考试将于2026年9月14日举行。洪玛尼主持了筹备会议,要求各部门做好考务工作,考生需关注后续公告。
📋 完整原文 ▸
បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្តាប់របាយការណ៍ ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាសម្រេចលើការងារបច្ចេកទេសសំខាន់ៗ ក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការទទួលពាក្យ និងការត្រៀមលក្ខណៈប្រឡងរួចមក ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពសម្រេចកំណត់យកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទប្រឡង និងកំណត់យកសាលាភូមិន្ទរដ្ឋបាលជាមណ្ឌលប្រឡងរួម សម្រាប់ជ្រើសរើសមន្ត្រីជំនាញច្បាប់ចំនួន ១៥កន្លែង ជូនក្រសួងយុត្តិធម៌ និងមន្ត្រីកិច្ចសន្យាចំនួន ១៦កន្លែង ជូនវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
ការរៀបចំគ្រប់ដំណាក់កាលនៃការប្រឡងប្រជែងនេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបន្តរុញច្រានការកែទម្រង់រដ្ឋបាលសាធារណៈ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន ពោលគឺ «អ្នកចេះជាប់» និង «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
សូមបេក្ខជនទាំងអស់ តាមដានដោយយកចិត្តទុកដាក់នូវការផ្សព្វផ្សាយជាបន្តបន្ទាប់ និងយកចិត្តទុកដាក់នូវការទាក់ទងដោយផ្ទាល់របស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែម ក្នុងករណីចាំបាច់ដែលមាន៕