卫生部与柬俄商会探讨医疗车辆供应合作

类型other
发布时间2026/10/02 09:05

详情描述

2026年9月30日,柬埔寨卫生部国务秘书吴康(Ngov Kang)在金边会见柬俄商会主席唐桑恒(Tang Sangheng)一行,双方就加强医疗领域合作及医疗车辆供应事宜进行探讨。 此次会谈旨在深化柬俄在医疗卫生领域的合作,重点讨论了引入俄罗斯GAZ集团(GAZ Group)产品的可能性。双方探讨了在柬埔寨境内供应及组装、生产客运车辆、救护车及各类商用车辆的合作方案,以满足柬埔寨医疗卫生体系的实际需求。 吴康向代表团介绍了柬埔寨医疗卫生领域的发展现状,包括政策制定、疾病预防、临床治疗及公共卫生服务等方面的进展。目前,柬埔寨卫生部正致力于强化基层医疗服务,提升医疗保障效率。吴康明确提出,希望柬俄商会及GAZ集团评估并协助供应救护车,以支持卫生部的优先项目。 唐桑恒表示,商会将积极配合卫生部需求,并计划向卫生部捐赠一辆救护车,以支持提升紧急医疗服务能力。双方将进一步就投资可行性、车辆供应及基层医疗支持等议题保持沟通,并着手准备相关合作文件。
📋 简要摘要 ▸
卫生部与柬俄商会举行会谈,探讨在医疗领域合作,并考虑引入GAZ集团的救护车及商用车以满足国内需求。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ —— រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយ លោក Tang Sangheng ប្រធានសមាគម និងសហការី។ ជំនួបនេះមានគោលបំណងពិភាក្សាអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីក្នុងវិស័យសុខាភិបាល ព្រមទាំងស្វែងរកលទ្ធភាពសហការជាមួយ GAZ Group លើការផ្គត់ផ្គង់ និងការដំឡើង/ផលិតយានយន្តដឹកអ្នកដំណើរ រថយន្តសង្គ្រោះ និងយានយន្តពាណិជ្ជកម្ម សម្រាប់បម្រើតម្រូវការនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ប្រតិភូ និងថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍របស់សមាគម ក្នុងការស្វែងយល់អំពីតម្រូវការ និងអាទិភាពរបស់វិស័យសុខាភិបាលកម្ពុជា ព្រមទាំងលទ្ធភាពចូលរួមគាំទ្រដល់កម្មវិធីអាទិភាពនានារបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូអំពី វឌ្ឍនភាព និងការអភិវឌ្ឍនៃវិស័យសុខាភិបាលកម្ពុជា ទាំងផ្នែកគោលនយោបាយ ការងារបង្ការ ការផ្តល់សេវាព្យាបាល និងការថែទាំសុខភាពប្រជាពលរដ្ឋ។ ជាពិសេស ក្រសួងសុខាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹង និងអភិវឌ្ឍសេវាសុខភាពបឋម ដោយផ្តោតលើការពង្រឹងសេវាសុខភាពនៅមូលដ្ឋាន និងការថែទាំសុខភាពប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងបន្តបំពេញបេសកកម្ម ដោយការតាំងចិត្តខ្ពស់ ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល និងដោយមានការគាំទ្រពីដៃគូជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមវេជ្ជបណ្ឌិតបានស្នើដល់ សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី និង GAZ Group ជាតំណាង ពិនិត្យលទ្ធភាពផ្គត់ផ្គង់រថយន្តកិលានសង្គ្រោះសម្រាប់ក្នងវិស័យ។ ជាការឆ្លើយតប លោក Tang Sangheng ប្រធានសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី បានសម្តែងនូវការស្វាគមន៍ និងការជឿទុកចិត្តចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការតាំងចិត្តរបស់សមាគម ក្នុងការស្វែងរកលទ្ធភាពចូលរួមគាំទ្រដល់ ក្រសួងសុខាភិបាល។ សមាគមបានបង្ហាញពីការចូលរួមគាំទ្រ និងពិនិត្យលទ្ធភាពរៀបចំឯកសារជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់រថយន្តគិលានសង្គ្រោះចំនួន ១គ្រឿង ជូនក្រសួងសុខាភិបាល ប្រើប្រាស់ដើម្បីរួមចំណែកពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ ។ ជំនួបនេះបានបង្ហាញពី សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ីក្នុងវិស័យសុខាភិបាល និងជាមូលដ្ឋានសម្រាប់បន្តពិភាក្សាអំពីលទ្ធភាពវិនិយោគ ការផ្គត់ផ្គង់យានយន្តសង្គ្រោះ និងការគាំទ្រដល់ការពង្រឹងសេវាសុខភាពបឋមនៅកម្ពុជា។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)