印尼Indo Food在实居省建厂 生产方便面






类型other
地点实居省
发布时间2026/09/11 17:51
详情描述
印尼Indo (Cambodia) Food公司已在柬埔寨实居省投资建设方便面生产工厂,该工厂预计于近期正式投产。此举旨在满足柬埔寨国内市场对方便面日益增长的需求,并增加当地就业机会,丰富食品供应。
印尼驻柬埔寨大使馆临时代办Krishnajie Partadireja表示,目前印尼方便面在柬埔寨的市场份额增长显著,与2024年同期相比,进口量增长了85%至87%。
截至2026年9月,柬埔寨与印尼的双边贸易额已达9亿美元,预计今年全年有望突破10亿美元大关。根据柬埔寨海关总署数据,2025年两国双边贸易总额约为10.8亿美元,其中柬埔寨对印尼出口额约6700万美元,从印尼进口额约10.2亿美元。
此外,印尼方面将于2026年9月19日至20日在金边钻石岛L栋举办“你好印尼”活动。活动时间为每日上午10时至晚上8时,现场将展示印尼各类商品、提供特色餐饮体验、推介旅游资源,并安排文化表演及互动抽奖环节。
📋 简要摘要 ▸
印尼Indo Food公司在实居省投资建设方便面工厂,预计近期投产,旨在满足柬埔寨市场需求。
📋 完整原文 ▸
**(ភ្នំពេញ)៖ **ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៉ី ប្រចាំកម្ពុជា លោក Krishnajie Partadireja បានលើកឡើងថា ក្រុមហ៊ុនឥណ្ឌូណេស៉ី ឈ្មោះថា Indo (Cambodia) Food បានបង្កើតរោងចក្រផលិតមី នៅខេត្តកំពង់ស្ពឺ ហើយគ្រោងដំណើរការផលិត នាពេលឆាប់ៗខាងមុខនេះ។
លោកភារធារីស្តីទី បានលើកឡើងបែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីសួស្តីឥណ្ឌូណេស៉ី នៅសណ្ឋាគារ Shangri-La Hotel នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ការបើករោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ស្របពេលការនាំចូលមីពីឥណ្ឌូណេស៉ីមកកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ពហិការទំនិញថៃ។
លោក Krishnajie ក៏បានឲ្យដឹងថា គិតមកដល់ពេលនេះ មីកញ្ចប់របស់ឥណ្ឌណេស៉ី នាំចូលមកកម្ពុជា កើនឡើងក្នុងរង្វង់ ៨៥-៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ លោកភារធារីស្តីទី ក៏រីករាយដែលគិតមកដល់ខែកញ្ញា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៉ី មានប្រមាណ ៩០០លានដុល្លារ ហើយលោកមានសុទិដ្ឋិនិយមថា ចំនួននេះនឹងកើនដល់ ១ពាន់លានដុល្លារ ក្នុងឆ្នាំនេះតែម្តង។
នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងឥណ្ឌូនេស៊ី មានចំនួនប្រមាណ ១,០៨ ពាន់លានដុល្លារអាមេរិក បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូណេស៊ី មានតម្លៃប្រហែល ៦៧ លានដុល្លារអាមេរិក ខណៈការនាំចូលរបស់ឥណ្ឌូណេស៉ី មកកម្ពុជា មានតម្លៃប្រហែល ១,០២ ពាន់លានដុល្លារអាមេរិក។
នាឱកាសនោះ លោកក៏បានស្នើប្រជាពលរដ្ឋ ទៅឈ្វេងយល់ពី កម្មវិធីសួស្តីឥណ្ឌូណេស៊ី នៅថ្ងៃទី១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០៖០០ព្រឹក – ៨៖០០យប់ នៅអគារ L កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីនេះ លោកអ្នកអាចទិញផលិតផលឥណ្ឌូណេស៊ី ជួបជាមួយក្រុមហ៊ុន និងអាជីវកម្មឥណ្ឌូណេស៊ី ភ្លក់រសជាតិម្ហូប និងអាហារសម្រន់ឥណ្ឌូណេស៊ីពិតៗ ស្វែងរកគោលដៅទេសចរណ៍បន្ទាប់របស់អ្នកនៅប្រទេសឥណ្ឌូណេស៊ី រីករាយជាមួយតន្ត្រីផ្ទាល់ និងការសម្តែងវប្បធម៌ ហើយចូលរួមការប្រកួតកម្សាន្ត និងឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន៕