劳工部菩萨省招聘会提供2800个岗位

劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
劳工部菩萨省招聘会提供2800个岗位
1/10
公司多家企业
地点菩萨省
薪资面议
类型全职
发布时间2026/10/24 17:31

职位描述

柬埔寨劳工部在菩萨省克罗戈县政府大楼举办招聘会,现场汇集多家企业,共提供2800个就业岗位,吸引了超过500名求职者参与,其中包括返乡劳工及当地青年。 本次招聘岗位涵盖制造业、工厂生产及赴日劳务等领域。参与招聘的企业包括:塔科农业(Thaco Agri)、联发恒宇(柬埔寨)制衣厂、北极星(柬埔寨)制衣厂、泰伊兹国际有限公司、美蓓亚(柬埔寨)以及负责赴日劳务派遣的蒙坤(Mongkul H)公司。 薪资待遇方面,具体薪资由企业与求职者面议。入职员工可享受国家社会保障基金(NSSF)提供的福利,包括工伤保险、医疗保健及60岁后的养老金保障。 除直接就业外,劳工部还推广了TVET职业技能培训计划,提供建筑、机械维修、电气设备、制冷设备、烘焙、咖啡冲调及美容美发等免费课程。求职者可通过现场面试直接入职,或通过技能培训提升就业竞争力。
📋 简要摘要 ▸
劳工部在菩萨省举办招聘会,提供2800个就业岗位,涵盖制造业及赴日劳务,吸引了500多名求职者参与。
📋 完整原文 ▸
អតីតពលករ និងយុវជន នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានឱកាសការងារ តាមរយៈការសម្ភាស ចុះឈ្មោះភ្លាមៗពី សហគ្រាស ក្រុមហ៊ុន រោងចក្រ នានា (ពោធិ៍សាត់)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២ ៨០០ កន្លែងជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារផ្តល់ប្រាក់ចំណូលជូនប្រជាជន តាមរយៈការទាក់ទាញវិនិយោគមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន។ បច្ចុប្បន្ន មានឱកាសការងារជិត ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះ ក្រសួងបាននាំយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រមកផ្សព្វផ្សាយឱកាសការងារជិត ៣ពាន់កន្លែង ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ លោកជំទាវបានរំលេចពីសារៈសំខាន់នៃការងារគ្រប់ប្រភេទ ដោយសូមឱ្យបងប្អូន “កុំទុកពេលទំនេរចោល។ មានការងារ មានក្តីសង្ឃឹម មានចំណូល មានភាពថ្លៃថ្នូរ” ជាពិសេសគឺការងារក្នុងស្រុកសម្រាប់កសាងជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការងារក្នុងស្រុក ក្រៅពីប្រាក់ឈ្នួលសមរម្យ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេស ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនចាប់ពីអាយុ ៦០ឆ្នាំទៅ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។ ក្នុងករណីបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស លោកជំទាវបានលើកទឹកចិត្តឱ្យចុះឈ្មោះជាមួយនឹងក្រុមហ៊ុនស្របច្បាប់ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងនៅប្រទេសថៃ។ ទន្ទឹមនេះ បងប្អូនក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥លាន ដោយឥតគិតថ្លៃ ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចប្រើប្រាស់ជំនាញទាំងនេះ បង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។ លោកជំទាវសុំឱ្យបងប្អូនចងចាំ និងទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។ សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ លានហ្វា ហេងយូ (ខេមបូឌា) ហ្គាម៉ិន, រោងចក្រ ប៉ូលស្តារ (ខេមបូឌា) ហ្គាម៉ិន ឯ.ក, រោងចក្រ តៃអ៊ីហ្ស៊ី អិនធើណេហ្សិនណល ខូអិលធីឌី និងរោងចក្រ មីនេបៀ (ខេមបូឌា) ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕ #MLVT #HENGSour