卫生部举办公共心理健康领导力培训 提升医疗系统服务水平
发布时间2026/05/13 15:56
详情描述
2026年5月13日,柬埔寨卫生部举办公共心理健康领导力培训,旨在提升医疗系统服务水平。卫生部部长钱拉教授出席开幕式,共有182名相关领域专家、卫生部领导及世界卫生组织代表参加。
此次培训的核心目标包括:深入了解全球及柬埔寨国内的心理健康负担;评估当前心理健康状况及发展潜力;建立国家与地方层面的跨部门协作框架,以优化心理健康治理与服务供给。
钱拉部长在会上提出“良好的领导力始于心理清晰”的理念,强调心理健康保护应涵盖个人、机构及社会各层面。他指出,投资领导力发展是强化医疗系统的关键,即通过强有力的领导构建稳固的医疗机构,进而提升服务质量,最终改善国民健康水平。
针对各级卫生部门及医院领导,卫生部提出三项具体建议:一是将心理健康服务整合进常规医疗体系,特别是初级卫生保健中;二是将公共心理健康领导力知识融入其他公共卫生项目;三是扩大各级心理健康培训规模,以充实相关专业资源。
部长同时提醒各级领导在工作中应避免出现职业倦怠、沟通不畅及管理混乱等问题,并鼓励参训人员积极分享经验,共同推动柬埔寨心理健康事业发展。
📋 简要摘要 ▸
卫生部于5月13日举办公共心理健康领导力培训,旨在提升各级领导对心理健康的认知,建立跨部门协作框架,并推动柬埔寨成为心理健康倡议的重点国家。
联系方式
Telegram@MOH***
网站https://moh.gov.kh
📋 完整原文 ▸
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «ភាពជាអ្នកដឹកនាំរឹងមាំមិនត្រឹមតែផ្តោតលើអំណាច និងការសម្រេចចិត្តនោះទេ។ ទន្ទឹមនឹងនោះក៏ផ្តោតលើតុល្យភាពស្មារតី ភាពធន់ ក្តីករុណា និងសមត្ថភាពក្នុងការគាំទ្រអ្នកដទៃក្នុងអំឡុងពេលដ៏លំបាកផងដែរ។
ការការពារសុខភាពផ្លូវចិត្តមានន័យថាលើកកម្ពស់សុខុមាលភាពផ្លូវចិត្តនៅគ្រប់កម្រិត ចាប់ពីបុគ្គល ស្ថាប័ន និងសង្គមទាំងមូល។
ទឹកចិត្តល្អ បង្កើតភាជាអ្នកដឹកនាំល្អមេដឹកនាំរឹងមាំ បង្កើតសហគមន៍កាន់តែរឹងមាំ។»
នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ (Public Mental Health Leadership Training Workshop)។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង អង្គភាព តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអ្នកជំនាញការសុខភាពផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែគូអភិវឌ្ឍ សរុប ១៨២នាក់។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណង៖ ១) យល់ដឹងស្ដីពីបន្ទុកនៃសុខភាពផ្លូវចិត្តជាសកល ក្នុងតំបន់ និងក្នុងប្រទេស ២) ឆ្លុះបញ្ចាំងស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃការអភិវឌ្ឍ និង ៣) លើកកម្ពស់ការកសាងក្របខណ្ឌការងារសម្រាប់កិច្ចសម្របសម្រួលអន្តរវិស័យរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្ត អភិបាលកិច្ច និងការផ្ដល់សេវា។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យើងត្រូវជំរុញការលើកទឹកចិត្តដល់ការចូលរួមទាំងអស់ ដោយយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា។ ក្នុងការចូលរួមសុទ្ធតែជាគ្រូបង្គោលដ៏សំខាន់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍បន្តដល់គ្នាទៅវិញទៅមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ពាក្យស្លោក **«ភាពជាអ្នកដឹកនាំល្អ ចាប់ផ្តើមពីភាពច្បាស់លាស់ផ្លូវចិត្ត**(Good Leadership Starts with Mental Clarity)»**។**
** **
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ គឺជាការវិនិយោគដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលមានភាពរឹងមាំទៅអនាគត ជាមួយ និងវិចារណកម្ម សំខាន់ៗគឺ ១) អ្នកដឹកនាំដែលរឹងមាំបង្កើតអង្គភាពរឹងមាំ ២) អង្គភាពរឹងមាំបង្កើតសេវាកាន់តែល្អឡើង ៣)សេវាកាន់តែល្អឡើងធ្វើឱ្យសុខភាពកាន់តែប្រសើរឡើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវចំណុចដែលថ្នាក់ដឹកនាំគួរចៀសវាង គឺ កុំមានវិបត្តិ កុំBurn out កុំជ្រួលច្របល់ កុំប្រកាន់ កុំមានការប៉ះទង្គិច កុំខ្សោយ កុំបែងចែក កុំស្ងាត់ដែរមិនមានភាពជឿនលឿន និងមិនសូវមានទំនាក់ទំនង។
** **
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងមន្ទីរពេទ្យគ្រប់កម្រិតទាំងអស់៖ ១) ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្ត ក្នុងប្រព័ន្ធផ្ដល់សេវាសុខភាពឱ្យកាន់តែមានប្រសិទ្ធភាព រួមទាំងការធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម ដោយចាត់ទុកការថែទាំសុខភាពផ្លូវចិត្តជាផ្នែកមួយនៃការថែទាំសុខភាពជាប្រចាំ (Routine health care) ២) ត្រូវខិតខំធ្វើសមាហរណកម្មចំណេះដឹង ស្តីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងកម្មវិធីសុខភាពសាធាណៈផ្សេងទៀត ៣) ត្រូវខិតខំពង្រីកកម្មវិធីបណ្ដុះបណ្ដាល ស្តីពីសុខភាពផ្លូវចិត្តនៅគ្រប់កម្រិត ដើម្បីឱ្យធនធានសុខភាពផ្លូវចិត្តឱ្យមានលក្ខណៈកាន់តែសម្បូរបែប។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកនៅទីស្នាក់ការកណ្ដាល នៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រចាំនៅប្រទេសកម្ពុជា ជាពិសេសឯកឧត្តមបណ្ឌិត Tedros អគ្គនាយកអង្គការសុខភាពពិភពលោក ដែលបានគាំទ្រដល់ការអភិវឌ្ឍសុខភាពផ្លូវចិត្តនៅកម្ពុជា ព្រមទាំងបានចាត់បញ្ចូលប្រទេសកម្ពុជា ជាប្រទេសទី ១០ នៃគម្រោងផ្ដួចផ្ដើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្ត និងសូមអរគុណដល់ដៃគូសហការទាំងអស់ ដែលបានគាំទ្រកម្មវិធីសុខភាពផ្លូវចិត្ត នៅកម្ពុជា។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)