柬埔寨新闻部启动反虚假信息运动 呼吁青少年做数字宣传员









分类政策
事件时间2026-06-08 08:00
地点金边堆安比中学
来源柬埔寨通讯社
发布时间2026/06/09 09:32
详情描述
2026年6月8日上午8时,柬埔寨新闻部在金边堆安比中学正式启动“对虚假信息说不”第二阶段运动。柬埔寨新闻部副国务秘书兼发言人帖阿斯纳里出席活动,并呼吁青少年提升媒介素养,积极成为“数字宣传员”。
帖阿斯纳里表示,虚假信息如同“病毒”,正潜移默化地破坏社会信息安全与秩序。此次运动旨在通过普及媒介素养知识,为青少年提供“疫苗”,增强其辨别虚假信息的能力,避免成为虚假信息的受害者或传播者。
活动现场提出了“3不1防”原则,引导青少年负责任地使用社交媒体:首先,看到异常信息时应暂停思考,切勿盲目轻信;其次,对于来源不明的信息,在核实前严禁转发;第三,使用社交媒体时保持警惕,不随意点击来源不明或诱导性链接;最后,应将所学知识分享给家人与朋友,共同构建抵御虚假信息的防线。
新闻部强调,青少年应利用手中的数字工具,通过积极传播媒介素养知识,保护个人、家庭及社会的安全,共同维护国家的信息环境与社会秩序。
📋 简要摘要 ▸
柬埔寨新闻部发言人帖阿斯纳里在堆安比中学启动“对虚假信息说不”第二阶段运动。活动旨在通过提升青少年的媒介素养,将其培养为“数字宣传员”,以抵御虚假信息对社会安全和秩序的破坏,并倡导负责任地使用社交媒体。
📋 完整原文 ▸
**ឯកឧត្តម ទេព អស្នារិទ្ធ៖ វ៉ាក់សាំងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបង្កើតភាពធន់ជូនយុវវ័យ និងពលរដ្ឋដើម្បីទប់ទល់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ
(AKP) ក្នុងឱកាស**អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាល័យទួលអំពិល ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់យុវសិស្សនៃវិទ្យាល័យទួលអំពិល និងយុវវ័យទាំងអស់ថា កុំធ្វើត្រឹមតែជាអ្នកចូលមើលលើបណ្តាញសង្គម ឬអាចធ្លាក់ក្នុងស្ថានភាពជាជនរងគ្រោះដោយការចែករំលែកព័ត៌មានក្លែងក្លាយ តែយុវវ័យត្រូវរួមគ្នាធ្វើជា «ឃោសនិកឌីជីថលដ៏សកម្ម» ដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម។
ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់ថា៖ «ព័ត៌មានក្លែងក្លាយនេះ មិនខុសពី «មេរោគដ៏កាចសាហាវ» នោះឡើយ។ វាកំពុងតែលួចបន្លំ បង្កការបំផ្លាញ និងយាយីយ៉ាងស្ងៀមស្ងាត់ដល់សន្តិសុខព័ត៌មាន ក៏ដូចជាសណ្តាប់ធ្នាប់សង្គមជាតិយើងទាំងមូល»។
ដើម្បីទប់ទល់នឹងមេរោគព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់នេះ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដឹកនាំធ្វើឡើងក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ស្រទាប់យុវវ័យយើង។ ការបណ្តុះចំណេះដឹងនេះ បីដូចជាការផ្តល់វ៉ាក់សាំងការពារកាយ ដើម្បីបង្កើតភាពធន់មាំមួនក្នុងការប្រយុទ្ធប្រឆាំង និងកម្ចាត់រាល់មេរោគនៃព័ត៌មានក្លែងក្លាយ ដែលកំពុងបំភាន់បំពុលសង្គមឌីជីថល។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថា ក្នុងនាមជាយុវជនកម្ពុជាជំនាន់ថ្មីដែលមានវ៉ាក់សាំងការពារខ្លួនហើយ យើងមិនត្រូវបណ្តោយខ្លួនឲ្យក្លាយជាជនរងគ្រោះដោយសារការផ្សាយបែបបំពុលទាំងនោះទេ គឺយើងត្រូវប្រើបណ្តាញសង្គមដោយស្មារតីទទួលខុសត្រូវ។ ឯកឧត្តមបានជំរុញឱ្យយុវវ័យចូលរួមធ្វើសកម្មភាពក្នុងការផ្សព្វផ្សាយបន្តអំពីអក្ខរកម្មព័ត៌មាន ដល់គ្រប់សមាជិកក្នុងសហគមន៍ ដើម្បីបង្កើតបានជាខែលការពារដ៏រឹងមាំ ទប់ស្កាត់ការរីករាលដាលនៃមេរោគព័ត៌មានក្លែងក្លាយនេះកុំឱ្យបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងសង្គម។
ក្នុងន័យនេះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការចូលរួមពីយុវសិស្ស ថា៖ «អក្ខរកម្មព័ត៌មានជាវ៉ាក់សាំងការពារខ្លួន! ចូលរួមធ្វើជាឃោសនិកឌីជីថលដ៏សកម្ម ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល» ជាមួយការអនុវត្តងាយៗបំផុត! គឺយុវវ័យត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ»៖
•**ឃើញព័ត៌មានប្លែក... ត្រូវផ្អាកហើយគិតសិន!** កុំទាន់ជឿភ្លាមតាមអារម្មណ៍ ឬការរំជើបរំជួល។
•**ប្រភពមិនច្បាស់... កុំទាន់ចែករំលែក (Share)!** បើមិនទាន់ផ្ទៀងផ្ទាត់ កុំរួមចំណែកចែកចាយមេរោគ។
•**ពេលប្រើបណ្តាញសង្គម... កុំប្រហែស!** ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះរាល់ព័ត៌មានដែលហូរចូល កុំចុចលើតំណ(link) ដែលចម្លែក ឬមានភាពទាក់ទាញហួសហេតុ។
•**រួមគ្នាការពារមនុស្សជុំវិញខ្លួន៖** យកវ៉ាក់សាំងចំណេះដឹងនេះទៅចែករំលែកបន្ត ដោយជួយណែនាំ ដាស់តឿន មិត្តភក្តិ និងចែករំលែកដល់គ្រួសារ និងមនុស្សជុំវិញខ្លួន ឲ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។
**រួមគ្នានិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! ប្រើប្រាស់ឧបករណ៍វៃឆ្លាតក្នុងដៃ ដោយការទទួលខុសត្រូវខ្ពស់!**
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia