联合国专员肯定柬埔寨儿童保护 行动计划获国际认可

分类社会
事件时间2026-11-04
地点金边
来源1分钟新闻
发布时间2026/11/04 18:55
详情描述
11月4日,联合国秘书长儿童暴力问题特别代表纳贾特·马拉·姆吉德在金边会见柬埔寨总理,对柬埔寨政府落实《2025-2030年防止和应对儿童暴力国家
📋 简要摘要 ▸
11月4日,联合国秘书长儿童暴力问题特别代表纳贾特·马拉·姆吉德对柬埔寨政府落实《2025-2030年防止和应对儿童暴力国家行动计划》给予高度评价,并肯定其以民众为核心的社会保障与社会安全体系建设。柬方同步推进深度改革,重点在基层福利覆盖与跨部门协作机制。
📋 完整原文 ▸
"តំណាងពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ"
លោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ
វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយចាត់ទុកប្រជាពលរដ្ឋជាស្នូល ជាពិសេសការអនុវត្តប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០
ដែលជាឯកសារគោលនយោបាយជាតិដ៏សំខាន់របស់កម្ពុជាលើកិច្ចការពារកុមារ។
ជាការឆ្លើយតប សម្តេចធិបតីបានចាត់ទុកភាពជាដៃគូ ការគាំទ្រ និងការរួមចំណែករបស់អង្គការសហប្រជាជាតិ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅ SDGs តាមផែនការដែលបានកំណត់។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតីជាមួយលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ | ៤ វិច្ឆិកា ២០២៦
[**Join AMS One-minute**](https://t.me/ams1minute)