美新驻柬大使会见洪玛奈 承诺深化双边合作

分类外交
事件时间2026-11-18
地点金边和平宫
来源洪玛奈首相
发布时间2026/11/18 16:10
详情描述
2026年11月18日上午,柬埔寨总理洪玛奈在金边和平宫接见新任美国驻柬大使克里斯托弗·安德森。这是安德森履新后展开的首轮礼节性拜会之一。
会见中,安德森表示很高兴到柬埔寨履职,并高度评价美柬关系与合作取得的进展。他提出,两国在推动双边合作上仍有不少空间,并承诺在任内继续夯实、拓展两国各领域交流与务实合作。他还转达,美国总统特朗普继续关注柬埔寨与泰国边境局势,美方将继续推动落实2025年10月26日的吉隆坡联合声明。
洪玛奈对安德森获任驻柬大使表示祝贺,并感谢特朗普总统及美国政府此前协助促成停火、促成吉隆坡联合声明,以及持续关注柬泰之间的和平建设与和平协议落实。他对两国关系与合作现状表示满意并给予高度评价,强调要继续加强和扩大双边合作,使其更加牢固和深入。
双方讨论的合作领域包括经济、贸易、投资、国防与安全,以及打击跨国犯罪。洪玛奈同时鼓励安德森继续与柬埔寨政府相关部委和机构保持对接,推动两国合作进一步走实。会见结束时,双方未公布任何具体协议、金额或时间表;打击跨国犯罪被列入议题,但会谈未披露具体执法安排。
对在柬经营和生活的读者来说,有两条后续线索值得跟踪:一是美柬在经贸、投资与安全执法领域的合作是否会落到具体项目;二是美方推动柬泰边境协议落实的下一步动作,这关系到边境地区的通行与贸易环境。涉及政策、审批或许可的实际变化,仍需以柬埔寨相关部委和美国驻柬使馆的正式发布为准。
📋 简要摘要 ▸
2026年11月18日上午,柬埔寨总理洪玛奈在和平宫接见新任美国驻柬大使克里斯托弗·安德森。安德森表示很高兴赴柬履职,并高度评价两国关系的积极进展,承诺将继续夯实和拓展美柬在各领域的交流与务实合作。这是新任大使履新后的首轮礼节性拜会之一。
📋 完整原文 ▸
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចធិបតីថា ឯកឧត្តម មានសេចក្តីសោមនស្សរីករាយ ដោយបានមកបំពេញអាណត្តិបេសកកម្មការទូតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក និងកម្ពុជា នៅមានកាលានុវត្តភាពជាច្រើនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមឯកអគ្គរដ្ឋទូត ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយសហរដ្ឋអាម៉េរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ និងការបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្តានុពល រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។
មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យបន្តការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
🌐 [Website](https://hunmanet.gov.kh/)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia